រញ្ជួយដីពីរលើកនៅឥណ្ឌូនេស៊ីនៅព្រឹកនេះ

រញ្ជួយដីកើតឡើងពីរដងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខេត្ត Aceh ជាខេត្តនៅភាគខាងពាយព្យនៃប្រទេសឥណ្ឌូនេស៊ី ដែលញ័រដូចកាលកើតឡើងអំឡុងខែធ្នូកន្លងទៅ។​

ក្រុមអ្នកភូមិសាស្ត្រអាមេរិក​ បានឲ្យដឹងថា ការរញ្ជួយដីនេះ​ ញ័រក្នុងកម្លាំង ៥,១ និង ៥,៦ រិច្ឆទ័រ គឺបានញ័រយ៉ាងឆាប់រហ័សរយៈពេលខ្លី​នៅម៉ោងប្រមាណ​៣ទៀបភ្លឺ។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

កាកបាតក្រហមឥណ្ឌូនេស៊ី បានថ្លែងថា ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងនៅ តំបន់ Pidie Jaya បានបាក់រលំ  បណ្តាលឲ្យមនុស្សចំនួន​៩នាក់រងរបួស។ កម្លាំងរញ្ជួយនេះ បានញ័រទៅតំបន់ផ្សេងៗជាច្រើនទៀតក្នុងកម្រិតតិចតួច។​

កាលពីថ្ងៃទី៧ខែធ្នូ រញ្ជួយដីបានសម្លាប់មនុស្សនៅឥណ្ឌូនេស៊ីជាង១០០នាក់ និង បំផ្លាញអាគារជាង១១០០០អាគារ ភាគច្រើនជា ផ្ទះពលរដ្ឋ។​ ក្រុមអ្នកភូមិសាស្ត្រឥណ្ឌូនេស៊ីបញ្ជាក់ថា ការញ្ជួយដីនេះមិនមានសញ្ញារលកស៊ូណាមីនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ