ចិននិងស្តេចអារ៉ាប់គ្រោងបន្ថែមការវិនិយោគ​៦៥ប៊ីលានដុល្លារ

ស្តេចអារ៉ាប់ ប៊ីសាអូឌីត គ្រោងនឹងចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ប្រមាណ​៦៥ ប៊ីលានដុល្លារ ក្នុងដំណើរដែលលោកបំពេញទស្សនកិច្ចនៅចិននៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រទេសដែលផលិតប្រេងធំបំផុតលើពិភពលោកនេះ កំពុងផ្តោតការទំនាក់ទំនងជាមួយប្រទេសចិន​ជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២លើពិភពលោក។​

ស្តេចអារ៉ាប់ព្រះអង្គម្ចាស់​ Salman bin Abdulaziz Al Saud ដែលមានវ័យជាង៨០ព្រះវស្សា បានបង្ហាញពីមហិច្ឆតា ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចជាង២ឆ្នាំមកនេះ។​ ព្រះអង្គបានទៅបំពេញទស្សនកិច្ចនៅប្រទេសផ្សេងៗជាច្រើនដែលបាននាំប្រេងពីប្រទេសអារ៉ាប់​ ហើយបានជួយជំរុញក្នុងការផ្តល់ឱកាសវិនិយោគនៅក្នុងប្រទេសទាំងនេះ រួមទាំងការលក់ភាគហ៊ុន​ក្រុមហ៊ុនយក្ស Saudi Aramco។​

អារ៉ាប់ប៊ីសាអូឌីត ជំរុញទីផ្សារលក់ប្រេងទៅកាន់ប្រទេសចិន ជាប្រទេសទីផ្សារលំដាប់ទី២ បន្ទាប់ពីការបាត់បង់ទីផ្សារនៅប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ហើយអារ៉ាប់ប្រឹងប្រែងធ្វើការងារខ្លាំងក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុនប្រេងរបស់ចិន។​

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងប្រាប់ស្តេចអារ៉ាប់នៅទីក្រុងប៉េកាំងថា ជាការផ្តល់កិត្តិយសដល់ប្រជាជនចិនដែលបានព្រះអង្គធ្វើដំណើរទស្សកិច្ច ហើយក៏ជាការភ្ជាប់នូវការរឹតចំណងនៃការទំនាក់ទំនងផងដែរ។​

អនុរដ្ឋមន្ត្រីការបរទេសចិនលោក Zhang Ming ថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នា នឹងចុះហត្ថលេខាលើទឹកប្រាក់ប្រមាណ​៦៥ប៊ីលានដុល្លារ ទាក់ទងនឹងវិស័យថាមពល ប៉ុន្តែលោកមិនទាន់ផ្តល់ព័ត៌មានលម្អិតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ