តុលាការនៅហាវ៉ៃបញ្ឈប់ការអនុវត្តគោលនយោបាយរបស់ ត្រាំ ដែលប៉ះពាល់ដល់​អ្នកកាន់សាសនាឥស្លាម​​

ចៅក្រមរដ្ឋសហព័ន្ធនៅហាវ៉ៃ បញ្ឈប់នូវការអនុវត្តគោលនយោបាយរបស់លោកប្រធានាធិបតី ​ត្រាំ​ ដែល​ហាមពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាម​ចំនួន៧នៅប៉ុន្មានម៉ោង​ ក្រោយពេលអនុវត្តន៍ទៅរងផលប៉ះពាល់ កាលពីថ្ងៃពុធម្សិលមិញ​ បើទោះគោលនយោបាយនោះកែសម្រួលហើយម្តងក្តី។​

ចៅក្រម​តុលាការនៅស្រុក​ Derrick Watson​ បានចេញសេចក្តីសម្រេចថា ការអនុវត្តនៅហាវ៉ៃ រងផលប៉ះពាល់ ហើយស្នើឲ្យមានការផ្អាកបន្ទាន់ដោយមិនបញ្ជាក់មូលហេតុលម្អិត ហើយថារងចាំការពិនិត្យឡើងវិញម្តងទៀត។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

រដ្ឋហាវ៉ៃ បានប្រឆាំង និង បំរាមនោះ ហើយក៏មានការចុះហត្ថលេខានិងធ្វើការកែសម្រួល ដោយលោក ត្រាំកាលពីថ្ងៃទី៦ខែមីនា ចំពោះការហាមពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាមចំនួន​៧មិនឲ្យចូលដែនដីអាមេរិក។ បន្ទាប់ពីកែសម្រួល ហើយការអនុវត្តនៅតែមានផលប៉ះពាល់ទើបតុលាការនៅរដ្ឋនេះ ប្រកាសឲ្យផ្អាកការអនុវត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ