បេក្ខជន​ប្រធានាធិបតីម៉ិកស៊ិកប្តឹង ត្រាំ​ ករណីគម្រោង​សាងសង់ជញ្ជាំងតាមព្រំដែន​

បេក្ខជនប្រធានាធិបតីរបស់ម៉ិកស៊ិកដែលសង្ឃឹមខ្ពស់ថា ជាប់ឆ្នោតនៅឆ្នាំ២០១៨នោះលោក​ Lopez Obrador ប្តឹងទៅគណៈកម្មាធិការអន្តរអាមេរិកផ្នែកសិទ្ធិមនុស្សកាលពីថ្ងៃពុធ ប្រឆាំងគម្រោងគោលនយោបាយ ប្រធានាធិបតីអាមេរិក​លោក ត្រាំ ដែលចង់សង់ជញ្ជាំងតាមព្រំដែននៃប្រទេសទាំងពីរ។​

លោក Lopez Obrador ថ្មីៗនេះ មានការស្ទង់មតិបង្ហាញថា លោក​នឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨។ លោកបានហៅគម្រោងរបស់លោកត្រាំថា យាយី និង គំរាមកំហែងដល់សិទ្ធិជនអន្តោរប្រវេសន៍។​

ត្រាំបានបញ្ជា ឲ្យសាងសង់ជញ្ជាំង តាមព្រំដែនជាមួយប្រទេសម៉ិចស៊ិក ដែលមាន​ប្រវែង ៣ ២០០ គីឡូម៉ែត្រ គោលបំណងទប់ស្កាត់ឧក្រិដ្ឋកម្មនានា និង ជនអន្តោរប្រវេសន៍ដែលឆ្លងដែនចូលអាមេរិកតាមនោះ។​

កាលពីអំឡុងនៃការឃោសនាបោះឆ្នោត លោកត្រាំ បានពិពណ៌នាថា បទឧក្រិដ្ឋនានាបានឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរនេះ ហើយលោកបានទាមទារឲ្យប្រទេសម៉ិកស៊ិក ជួយចេញថ្លៃនៃការសាងសង់ ប៉ុន្តែខាងប្រទេសម៉ិចស៊ិកបានបដិសេធមិនជួយចេញថ្លៃចំណាយទេ ហើយថែមទាំងថ្កោលទោសចំពោះគម្រោងនេះថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ