រដ្ឋាភិបាលយោធាថៃដាក់ទោសអ្នកផលិតចម្រៀងចំអកឲ្យលោក​ ប្រាយុទ្ធ ចាន់អូចា

សកម្មជនទាមទារសិទ្ធិសេរីភាពមួយរូបរបស់ថៃ ដែលបានផលិតបទចម្រៀងចំអកឲ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ហើយបានដាក់បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវរដ្ឋាភិបាលចោទប្រកាន់ពីបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធើណែត ក្នុងការផ្សព្វផ្សាយប្រឆាំងរដ្ឋាភិបាល។​

Veera Somkwamkid ត្រូវបានចោទប្រកាន់ថា បានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើរដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ក្រោមហេតុផលថា ដើម្បីបញ្ចប់ចលាចលនយោបាយដែលអូសបន្លាយ១ទសវត្សរ៍នោះ។ នេះបើតាមសារព័ត៌មាន​ Al Jajeera។​

Veera បានផ្សព្វផ្សាយបទចម្រៀងមួយតាមហ្វេសប៊ុក ដែលមានចំណងជើងថា ប្រគល់សុភមង្គលឲ្យប្រជាពលរដ្ឋថៃវិញមក។​ ក្នុងន័យចំអកឲ្យលោក ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។​

លោកប្រាយុទ្ធ ចាន់អូចា បានសរសេរអត្ថបទកំណាព្យ និង ចម្រៀងជាច្រើនផ្សព្វផ្សាយ តាមទូរទស្សន៍លើកឡើង​ពីសមិទ្ធផល និង គុណសម្បត្តិចាប់ពួកយោធាឡើងកាន់អំណាច។​ ក្នុងចម្រៀងទាំងនោះលោក បានបញ្ជូលទាំងការសន្យាធ្វើឲ្យថៃរីកចម្រើន និង មិនត្រូវការដឹកនាំរយៈពេលយូរជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ