លោក ហ៊ុន សែន ថាគ្មានទេការដាក់សម្ពាធពីអូស្ត្រាលីមានតែផ្តល់ជំនួយដល់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ម៉ាល់ខូម ថើនប៊ុល(Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីពេលកន្លងទៅ (FB: លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងបែបឌឺដង ទៅអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ថា គ្មានទេកា​រដាក់​ស​ម្ពា​ធ​ពីប្រទេសអូស្ត្រាលីពាក់ព័ន្ធនឹងបញ្ហានយោបាយនៅកម្ពុជាមានតែផ្តល់ជំនួយជិត៩០លានដុល្លារអូស្ត្រាលី។

នៅ​ថ្ងៃ​សុ​ក្រនេះ លោក ហ៊ុន សែន បានទៅដល់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលគ្រោង​ធ្វើ​នៅ​ថ្ងៃទី១៧និង១៨ខែមីនានេះ។

លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយខ្មែរនៅប្រទេសអូស្ត្រាលីនាថ្ងៃនេះ បានថ្លែងថា ក្នុងជំនួបទ្វេភាគី ជាមួយ នា​យករដ្ឋមន្ត្រីអូស្ត្រាលី លោកថា អូស្ត្រាលី មិនបានដាក់សម្ពាធណាមួយពីបញ្ហានយោបាយនៅកម្ពុជាដូចដែ​ល​មេ​ប​ក្ស​​​ខ្លះធ្លាប់​លើក​​ឡើងនោះទេ។ លោកថា អូស្ត្រា​លី បានសន្យាផ្តល់ជំនួយដល់កម្ពុជាចំនួន៨៧លានដុល្លារអូស្ត្រាលី។

កាលពីសប្តាហ៍មុន លោក សម រង្ស៊ី បានផ្តល់បទសម្ភាសជាមួយកាសែតបរទេសអំឡុងលោកជួបពលរដ្ឋខ្មែរនៅអូស្រ្តាលី ដោយ​​អំ​​ពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលី ជំរុញបញ្ហាប្រជាធិបតេយ្យ ដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន សែន  ពេល​លោកមកចូលរួមប្រជុំកំពូលអាស៊ានៅប្រទេសនេះ។

ប៉ុន្តែ ​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានព្រមានទុកមុនថា បើអូស្ត្រាលី ហ៊ានដាក់សម្ពាធកម្ពុជា ដូចការលើ​ក​ឡើ​ងមែនលោកថា អូស្រ្តាលីនឹងបរាជ័យកិច្ចប្រជុំសកំពូលនេះ ដោយថា អាស៊ានត្រូវការសមាជិកទាំងអស់រួមទាំងក​ម្ពុជាផ​​ង​គាំ​ទ្រ ទើបអាចចេញសេចក្តីថ្លែងការរួមបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ