ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ហ្វីលីពីន​ប្ដេជ្ញា​កម្ទេច​ពួក​ឧក្រិដ្ឋជន

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ប្រទេស​ហ្វីលីពីន លោក Rodrigo Duterte (រូបភាពពី AFP)

ប្រធានាធិបតីជាប់ឆ្នោតថ្មីប្រទេសហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃអាទិត្យម្សិលមិញបានប្ដេជ្ញាប្រើប្រាស់ឡើងវិញនូវទោសប្រហារជីវិតនិងផ្ដល់បទបញ្ជាឲ្យកម្លាំងសន្តិសុខបាញ់សម្លាប់ពួកឧក្រិដ្ឋជន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថានៅក្នុងសន្និសីទកាសែតជាលើកដំបូងបន្ទាប់ពីទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី០៩ ខែឧសភាកន្លងមកអភិបាលក្រុងប្រកាន់តឹងរូបនេះបានព្រមានថាគំរាមសម្លាប់ឧក្រិដ្ឋជនដែលលោកធ្វើទ្បើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះមិនមែនគ្រាន់តែនិយាយឲ្យរួចពីមាត់នោះឡើយ។

លោកបានថ្លែងថាអ្វីដែលលោកធ្វើគឺជំរុញឲ្យសភាយកច្បាប់ប្រហារជីវិតដោយព្យួរកមកប្រើប្រាស់ឡើងវិញ។

លោកក៏បាននិយាយផងដែរថា លោកនឹងផ្ដល់បទបញ្ជាឲ្យកម្លាំងសន្តិសុខបាញ់សម្លាប់ពួកឧក្រិដ្ឋជនមានអង្គការចាត់តាំងឬមនុស្សទាំងឡាយណាដែលតតាំងយ៉ាងហិង្សាប្រឆាំងការចាប់ខ្លួន។

លោក Duterte បាននិយាយថាទាហានពូកែបាញ់នឹងដាក់បញ្ចូលក្នុងយុទ្ធនាការរបស់លោកដើម្បីសម្លាប់ពួកឧក្រិដ្ឋជន។

លោក Duterte ក៏បានប្ដេជ្ញាដាក់ចេញនូវច្បាប់ហាមឃាត់ការផឹកគ្រឿងស្រវឹងនៅទីធ្លាសាធារណៈនៅក្រោយម៉ោង២យប់និងហាមឃាត់ក្មេងៗមិនឲ្យដើរលើផ្លូវតែម្នាក់ឯងនាពេលយប់ ដោយលោកបញ្ជាក់ថាប្រសិនបើកូនក្មេងត្រូវបានជួបប្រទះលើផ្លូវសាធារណៈតែម្នាក់ឯងនាពេលយប់អាជ្ញាធរនឹងចាប់ខ្លួនឪពុកម្ដាយរបស់ពួកគេដាក់ពន្ធនាគារ៕

ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ