ត្រាំចែករំលែកព័ត៌មានសំខាន់​អំពីពួកISទៅអ្នកការទូតរុស្ស៊ី​

ប្រធានាធិបតីអាមេរិកលោកដូណល ត្រាំ បានបង្ហាញពីព័ត៌មានសំខាន់ទាក់ទងក្រុមភេរវកម្មដែលគេស្គាល់ថា កំពុងធ្វើឲ្យពិភពលោកថ្កោលទោស និងភ័យខ្លាចគឺពួកISទៅ រដ្ឋមន្ត្រីការបរទេស និង បេសកជនពិសេសរបស់រុស្ស៊ី។​

សារព័ត៌មាន​ Washington Post ចុះផ្សាយថា ព័ត៌មានដែលទទួលបានពីដៃគួរបស់អាមេរិកនេះ គឺលោកត្រាំបានចែករំលែកទៅរុស្ស៊ីដោយមិនមានការអនុញ្ញាតជាផ្លូវពីប្រទេសអាមេរិកទាំងមូលនោះទេ។​ ករណីនេះបានកើតឡើងនៅពេលដែលលោក ដូណល ត្រាំ ជួបជាមួយ លោក​Sergei Lavrov រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី ដែលការជួបនោះធ្វើឡើងនៅការិយាល័យ Oval ជាការិយាល័យប្រធានាធិបតីរបស់អាមេរិក។​

ទន្ទឹមនឹងមានការរិះគន់លោកត្រាំនេះ មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកថ្លែងថា ព័ត៌មានដែលលោកត្រាំប្រាប់ទៅរុស្ស៊ីនោះគឺមិនមែនជាព័ត៌មានមិនពិតនោះទេ។​

ទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់អាមេរិកលោក​ HR McMaster ថ្លែងថា ហេតុការណ៍ដែលត្រាំទម្លាយប្រាប់រុស្ស៊ីនោះគឺជាព័ត៌មានមិនពិតនោះទេ។​លោកថ្លែងបែបនេះប្រាប់អ្នកសារព័ត៌មានៅមុខសេតវិមាន។​

លោក​ HR McMaster បន្តថា ប្រធានាធិបតីអាមេរិក និង រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី គឺបានផ្តោតលើការជជែកសំខាន់គឺការគំរាមកំហែងដល់សន្តិសុខតាមរយៈអាកាសចរណ៍ស៊ីវិល។​លោកថា ភាគីទាំងពីមិនបានកំណត់ពេល បង្ហាញពីប្រភពចារកម្ម ឬ វិធីសាស្ត្រក្នុងការស្វែងរក មិនបានបង្ហាញពីកិច្ចសហប្រតិបត្តិការយោធានោះទេ។​

សហរដ្ឋអាមេរិក និង រុស្ស៊ី កំពុងតែដឹកនាំទិសដៅយោធាផ្ទុយក្នុងការប្រឆាំងពួកភេរវកម្មនៅក្នុងប្រទេស៊ីរី គឺអាមេរិកវាយទាំងពួកIS និងចង់ប្តូររដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកអាសាទ  ចំណែករុស្ស៊ីដឹកនាំប្រឆាំងពួកIS ប៉ុន្តែគាំទ្ររដ្ឋាភិបាលរបស់លោក​អាសាទ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ