លោក អឺដូហ្គេន កោតសរសើរ​​​​​​អ្នកការពាររដ្ឋាភិបាលប្រឆាំងរដ្ឋប្រហារ

ប្រធានាធីបតី​តួកគី លោក តាយីប អឺដូហ្គេន បាន​កោត​សរសើរ​ដល់​មនុស្ស​ទាំង​ឡាយ ក្នុង​នោះ​មាន​ទាំង​សមាជិក​សភា​ផង​ដែរ ដែល​បាន​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​របស់​លោក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍ BBC។

ទូរទស្សន៍​នេះ​បាន​រាយការណ៍​បន្ត​ថា លោក អឺដូហ្គេន បាន​គាំ​ទ្រ​ទោស​ប្រហារ​ជីវិត​សម្រាប់​អ្នក​រៀបចំ​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ និង​ថា ពួកគេ​គួរ​តែ​ពាក់​ឯក​សណ្ឋាន​ដូច​អ្នក​ទោស​នៅ​ហ្កង់តាណាម៉ូ។

មនុស្ស​ជិត ២៥០​នាក់ បាន​ស្លាប់ ហើយ​ជិត ២២០០​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយ​របស់​ពួក​យោធា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ឆ្នាំ​មុន។

BBC បាន​ផ្សាយ​ថា ចាប់​តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​របស់​លោក អឺដូហ្គេន បានដឹកនាំ​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​គាំ​ទ្រ​រដ្ឋ​ប្រហារ ដោយ​បាន​បណ្ដេញ​បុគ្គលិក​រដ្ឋ​ជាង ១៥​ម៉ឺន​នាក់​ចេញ​ពី​តំណែង និង​បាន​ចាប់​ខ្លួន​មនុស្ស​ប្រហែល ៥​ម៉ឺន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ