ប្រមុខកាទូតសិង្ហបុរីថា មានជំនួប​​​​​​​កក់ក្ដៅ និងបើកចំហរជាមួយអ្នកស្រី ស៊ូជី

រដ្ឋ​មន្ត្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan លើក​ឡើង​ថា លោក​បាន​ជួប​ជជែក​ជាមួយ​មេដឹកនាំ​ភូមា​អ្នកស្រី អ៊ុងសាន ស៊ូជី ប្រកប​ដោយ​ភាព​កក់​ក្ដៅ និង​បើក​ចំហរ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​សិង្ហបុរី បាន​ចុះ​ផ្សាយ​បែប​នេះ បន្ទាប់​ពី​បាន​ឃើញ​សារ​ដែល​លោក Vivian បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ជួប​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​​​ជាមួយ​ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព អ្នកស្រី ស៊ូជី នៅ​ទីក្រុង​ណៃពិដោរ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក Vivian បាន​រៀបរាប់​បន្ថែម​ថា ជំនួប​នោះ​ក៏​បាន​លើក​ឡើង​ពី​របៀប​ដែល​អាស៊ាន និង​ប្រទេស​ភូមា អាច​ធ្វើការ​រួម​គ្នា​ដើម្បី​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ ទៅ​ដល់​សហគមន៍​រង​ផល​ប៉ះពាល់​ទាំង​អស់​នៅ​ក្នុង​វិបត្តិ​កំពុង​បន្ត​កើត​មាន​នៅ​រដ្ឋ​រ៉ាក់ឃីន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ប្រមុខ​កាទូត​សិង្ហបុរី​រូប​នេះ បាន​ជំរុញ​ទៅ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​នេះ ឲ្យ​បញ្ចៀស​សកម្មភាព​ណា​ដែល​ជំរុញ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ