ជំនន់​ទឹក​ភ្លៀង​បង្ខំ​ឲ្យ​ផ្អាក​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤

រថយន្តធុនធំបើកបរ​លើ​កំណាត់​ផ្លូវជាតិលេខ៤​ដែល​លិចក្រោមជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី១៦ តុលា​នេះ(រូបភាពពី​ក្រសួងធនធានទឹក និងឧតុនិយម)

បន្ទាប់ពីទទួលរងភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសផ្អាកចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ នៅថ្ងៃអាទិត្យនេះ នៅស្រុកភ្នំស្រួច ដោយកំណាត់ផ្លូវជាតិត្រង់ចំណុចអូរវែង ស្ថិតក្រោមទឹកជំនន់។

ទំព័រហ្វេសប៊ុកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហោះសារថា កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងស្រុកសំរោងទង បានសហការចុះឃាត់រថយន្តធំៗ ឲ្យផ្អាកចរាចរណ៍មួយរយៈសិន ខណៈជំនន់ទឹកភ្លៀង បានហូរកាត់កំណាត់ផ្លូវជាតិលេខ ៤។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃនេះថា ភ្លៀងធ្លាក់ ២ថ្ងៃជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងធ្វើឲ្យប៉ះពាល់ដល់ទំនប់សណ្ដរ។

ក្រសួងដដែលនេះ បានប្រកាសកាលពីថ្ងៃទី១២ ខែតុលានេះថា ប្រទេសកម្ពុជានឹងទទួលភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ