ព្រះមហាក្សត្រតែងតាំងអភិបាលខេត្តបាត់ដំបងថ្មីជំនួសលោក ច័ន្ទ សុផល

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង កាលពីពេលកន្លងទៅ (រូបភាព៖ ហ្វេសប៊ុក)

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងអភិបាលខេត្តបាត់ដំបងថ្មីជំនួសអភិបាលខេត្តចាស់ ដែលចូលនិវត្តន៍។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៦ខែតុលាឆ្នាំ២០១៧ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចនរោត្តមស៊ីហមុនី បានសម្រេចត្រាស់បង្គាប់តែងតាំងអភិបាលរងខេត្តបាត់ដំបងលោក ងួន រតនៈ ឲ្យកាន់ដំណែងជាអភិបាលខេត្តបាត់ដំបងជំនួសលោក ច័ន្ទ សុផល ដែលត្រូវចូលនិវត្តន៍នៅឆ្នាំនេះ។

អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក ង៉ាន់ ចំរើន បានឲ្យដឹងបន្ថែមថា បន្ទាប់ពីផ្លាស់ពីអភិបាលខេត្ត លោក ច័ន្ទ សុផល អាចនឹងត្រូវមកធ្វើការនៅក្រសួងមហាផ្ទៃវិញ។ លោក មិនទាន់អាចបញ្ជាក់ពីថ្ងៃ ដែលនឹងធ្វើការផ្ទេរដំណែរនេះនៅឡើយទេ ដោយសារការសម្រេចស្ថិតនៅលើក្រសួងមហាផ្ទៃជាអ្នកសម្រេច។

លោកថា៖ «គាត់ដល់ពេលនិវត្តន៍ទៅហើយ។ ដូចឯកឧត្តមប៉ា សុជាតិវង្ស ចឹងណា គាត់ដល់ពេលនិវត្តន៍។ គាត់ល្អ តើយើងមិនទៅចង់នេះ (ដក)គាត់ទេ ប៉ុន្តែគាត់ចូលនិវត្តន៍ វាខុសច្បាប់សហលក្ខន្តិកៈអញ្ចឹងណា! បើគាត់បន្ត»

អភិបាលខេត្តបាត់ដំបងបច្ចប្បន្ន លោក ច័ន្ទ សុផល បានកាន់តំណែងជាអភិបាលខេត្តបាត់ដំបងនេះ តាំងពីឆ្នាំ២០១៤ មក បន្ទាប់ពីលោក បានផ្លាស់ពីប្រធានក្រុមប្រឹក្សាខេត្តសៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ