ប្រមុខ​កាទូត​អាមេរិក​ថា នឹង​បន្ត​កិច្ចការ​កាទូត​ជាមួយ​កូរ៉េ​ខាង​ជើង​មុន​ទម្លាក់​គ្រាប់​បែក

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ណែនាំ​រូប​លោក ឲ្យ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​កាទូត​ ដើម្បី​បន្ថយ​ភាព​តាន​តឹង​ជាមួយ​កូរ៉េ​ខាង​ជើង ដោយ​លោក​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​កាទូត​នឹង​បន្ត​មុន​នឹង​ការ​ទម្លាក់​គ្រាប់​បែក​ដំបូង។ នេះ​ដោយ​យោង​តាមទូរទស្សន៍ CNN របស់​អាមេរិក។

ថ្លែង​នៅ​ក្នុងកម្មវិធី​«រដ្ឋ​សហព័ន្ធ»​របស់​ទូរទស្សន៍ CNN ប្រមុខ​កាទូត​អាមេរិក​រូប​នេះ បាន​សម្រាល​សារ​នានា​ដែល​លោក ត្រាំ បាន​បង្ហោះ​នៅ​លើ​ Twitter កាល​ពី​មុន ដោយ​លោក Tillerson លើក​ឡើង​ថា សារ​ទាំង​នោះ បាន​ធ្វើ​ឲ្យ​លោក​ខ្ជះ​ខ្ជាយ​ពេល​វេលា​ក្នុង​ការ​ព្យាយាម​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ដែល​ត្រូវ​បាន​លោក ត្រាំ ដាក់​រហស្ស​នាម​ថា «បុរស​គ្រាប់​រ៉ុកកែត​តូច»។

លោក Tillerson ថ្លែង​ថា លោក ត្រាំ បញ្ជាក់​ច្បាស់​ប្រាប់​លោក​ថា ឲ្យ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​កាទូត។

សម្ដី​លោក Tillerson នៅ​ថ្ងៃ​នេះ បាន​កើត​ឡើង​ចំពេល​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង ក្រោយ​ពី​​ក្រុង​ព្យុងយ៉ាង​បាន​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ជាច្រើន​លើក​ច្រើន​សារ​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ និង​ក្រោយ​ពី​សង្គ្រាម​ពាក្យ​សម្ដី​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ