មេបញ្ជាការថ្លែងថាទំនាក់ទំនងយោធាអាមេរិក​និងហ្វីលីពីនល្អគ្មានអ្វីប្រែប្រួលទេ

មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិកថ្លែងកាលពីម្សិលមិញថា កិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និង ហ្វីលីពីននៅតែល្អមិនមានអ្វីប្រែប្រួលទេ បើទោះជាមានការវាយប្រហារត្រង់ៗពីសំណាក់ប្រធានាធិបតីហ្វីលីពីនទៅលើប្រធានាធិបតីអាមេរិកលោក អូបាម៉ាក៏ដោយ។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសទាមទារឲ្យដកកងទ័ពអាមេរិកចេញពីភាគខាងត្បូងនៃប្រទេសហ្វីលីពីន ហើយបានជេរប្រមាថលោក អូបាម៉ាជាបន្តបន្ទាប់។

មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកថ្លែងក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងវ៉ាស៊ីនតោនលោកHarry Harrisថា មិនមានអ្វីប្រែប្រួលក្នុងការធ្វើតំនាក់ទងយោធារវាងយោធាអាមេរិក និង ហ្វីលីពីន។

លោក Harris លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយ ជាមួយថ្នាក់ដឹកនាំកងទ័ពហ្វីលីពីន  ដើម្បីពិភាក្សាពីការធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០១៧បន្តទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសហរដ្ឋអាមេរិក។

នៅភាគខាងត្បូងហ្វីលីពីន ជាតំបន់ដែលមានក្រុមបះបោរផ្តាច់ខ្លួន ហើយរដ្ឋាភិបាលហ្វីលីពីនព្រមឲ្យអាមេរិកដាក់កងទ័ព ដើម្បីជួយថែរក្សាសន្តិសុខ។ ទោះយ៉ាងណា ក្រោយពេលប្រធានាធិបតីហ្វីពីនថ្លែង បណ្តេញយោធាអាមេរិកចេញពីហ្វីលីពីននោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ ព្យាយាមបកស្រាយក្នុងន័យបន្ធូរស្ថានការណ៍ថា ហ្វីលីពីនមិនមែនចង់បណ្តេញកងទ័ពអាមេរិកចេញពីប្រទេសទេ គឺគ្រាន់តែប្រារម្ភពីសុវត្ថិភាពរបស់អាមេរិក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ