ជំនួយការនិងលេខាលោក ហ៊ុន សែន ៧រូប​ត្រូវបានដំឡើងឋានៈ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ព្រះមហាក្សត្របានដំឡើងឋានៈជំនួយការ និង សមាជិកក្រុមលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៧ រូប​ ដែលមានឋានៈចាប់ពីអគ្គនាយក ទៅអនុរដ្ឋលេខាធិការ បន្ថែមលើឋានៈដែលកំពុងតែមាននៅពេលបច្ចុប្បន្ន។

ព្រះរាជក្រឹត្យចុះថ្ងៃទី១០ខែវិច្ឆិកា គឺបានដំឡើងឋានៈដល់មន្ត្រីទាំង៧រូបនេះ យោងតាមការស្នើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។​

មន្ត្រីជាជំនួយការ និង លេខាទាំង៧រូបដែលទទួលបានការដំឡើងឋានៈនោះរួមមាន លោក សេង សុចិន្តា លោក ខាត់ សុគន្ធី លោក ខៀវ សុខា លោក មាន វុត្ថា លោក ឈឹម ផលវរៈរិទ្ធ លោក មាស សុគន្ធមុនី និង លោក ម៉ុក ច័ន្ទវាសនា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ