រដ្ឋាភិបាល​រៀបចំដី​ជាង៣ម៉ឺន​ហិកតានៅខេត្តស្ទឹងត្រែងសម្រាប់សម្បទានសេដ្ឋកិច្ច

រដ្ឋាភិបាលបានធ្វើអនុប្រយោគ​ដីជា៣ម៉ឺនហិកតា ដែលគ្រប់ដណ្តប់លើឃុំចំនួន៤ ក្នុងស្រុក​សេសាន ខេត្តស្ទឹងត្រែង សម្រាប់ជាគោលដៅធ្វើជាដីសម្បទានសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីសេសានក្រោម២។​

តាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចធ្វើអនុប្រយោគកែប្រែដីពីសាធារណៈរបស់រដ្ឋទៅជាឯកជនរបស់រដ្ឋ លើផ្ទៃដីទំហំ​ ៣២ ៣០៥,២២ ហិកតា ស្ថិតនៅក្នុងឃុំភ្លុក ឃុំតាឡាត់ ឃុំស្រែគរ និង ឃុំក្បាលរមាស ស្រុកសេសាន។​

តាមអនុក្រឹត្យដីដែលត្រូវបានធ្វើអនុប្រយោគនេះស្ថិតនៅក្រោម​ការចាត់ចែងដោយក្រសួងរ៉ែ និងថាមពល ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាជ្ញាធរគ្រប់គ្រងជាទ្រព្យសម្បត្តិរបស់រដ្ឋ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ