ជប៉ុនត្រួតពិនិត្យរថភ្លើងល្បឿនលឿន៤៨០០គ្រឿងក្រោយមានគ្រោះថ្នាក់​

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ជប៉ុន​លោក Cheiichi Ishii បានបញ្ជាឲ្យមន្ត្រីជំនាញចាប់ផ្តើមត្រួតពិនិត្យរថភ្លើងល្បឿនលឿនទាំងអស់​ទូទាំងប្រទេសចំនួន​៤៨០០គ្រឿង បន្ទាប់ពីរកឃើញ​ចំណុចខ្វះចន្លោះដែល​អាចនាំឲ្យមានគ្រោះថ្នាក់។​

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃសុក្រម្សិលមិញ  លោក Ishiiថា  ក្រុមហ៊ុនចំនួន​៥ ដែលកំពុងប្រតិបត្តិការរថភ្លើងល្បឿនលឿនទាំង៤៨០០គ្រឿងនោះ ត្រូវរៀបចំធ្វើការត្រួតពិនិត្យជាបន្ទាន់។​នេះបើតាមសារព័ត៌មាន​Channel News Asia។​

ការប្រកាសឲ្យត្រួតពិនិត្យឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ហាកាលពីដើមសប្តាហ៍នេះ ដែល​កើតមានការធ្លាយប្រេងនៅលើគម្របតភ្ជាប់ទូរថភ្លើង រហូតដល់៣ម៉ោង​ទើបអ្នកធ្វើការលើរថភ្លើងដឹង ហើយបណ្តាលឲ្យរថភ្លើងរត់ធ្លាក់ផ្លូវ។ ប៉ុន្តែអ្នកធ្វើដំណើរចំនួន​១០០០នាក់ មិនមានគ្រោះថ្នាក់ទេគឺពួកគេជិះរថភ្លើងថ្មីបន្តទៅដល់គោលដៅ។​

ហេតុការណ៍នេះ កើតមានជាលើកទី១ហើយនៅជប៉ុន​ចាប់តាំងពីរថភ្លើងល្បឿនលឿនដំណើរការកាលពីឆ្នាំ​២០០១មក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ