លោក ហ៊ុន សែន រំឭកកម្មករជាថ្មី​ថាកុំឲ្យវង្វេងទិសនយោបាយ​

នាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រី រំឭកជាថ្មីទៀត ឲ្យកម្មករស្វែងយល់ពីការអភិវឌ្ឍជាតិចេញពីចំណុចសូន្យ ទើបលោកថា ការសម្រេចនយោបាយមិនវង្វេងទិស។

ក្នុងពិធីជួបកម្មករ ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះលោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ឲ្យកម្មករបោះឆ្នោតគាំ​ទ្រ​គ​ណ​​​ប​​ក្សប្រជាជនកម្ពុជា របស់លោក ដែល​កំពុងគ្រប់គ្រងអំណាច។

លោក ហ៊ុន សែន បានរំឭកថា មានតែគណបក្សរបស់លោកទេ បានកសា​ងប្រទេ​ស​​​​ ចេញពី​​​បា​​តដៃទទេ រហូ​តមា​នអគារខ្ពស់ៗ ស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចប្បច្ចុប្បន្ន។ លោកថាមិនតែប៉ុណ្ណោះ គណបក្ស​លោ​ក ​បានលុបបំបាត់​ភាពក្រី​ក្រ ពី​១០០%​​​​មក​សល់​ត្រឹ​​​​ម៩%​ គិត​ត្រឹ​ម​​​​ថ្ងៃ​ដែ​ល​លោកថ្លែងសារនេះ។

លោក ហ៊ុន សែន បានបញ្ជាក់ថា ការស្វែងយល់​បែបនេះ ទើ​បការសម្រេចចិត្តមិ​​ន​វង្វេ​ងទិ​ស។

លោកថា៖ «មិនចាំបាច់ពិនិត្យអំពីស្ថានភាពរួមរបស់ប្រទេសជាតិ របស់យើងដោយនៅលើដងផ្លូវ​ពោពេញទៅ​ដោយ​យានយ​ន្តនិ​ងទៅចក្រក្រយាន្តយន្ត និងមធ្យោបាយ​ដឹកជញ្ជូនស្អេកស្កះរហូតទៅដល់ស្ទះចរាចរណ៍ទេ សូមពិនិ​ត្យ​តែគ្រួសារក្មួយៗទើបអាចយល់។ ប្រសិ​នបើមិនដូច្នោះយើងនឹងវង្វេងទិស ហើយវាយ​តម្លៃខុសនូវកា​រពិតដែល​យើ​ងបានឆ្លងកាត់»។

កាលពី​អំឡុងចុងឆ្នាំមុន លោក ហ៊ុន សែន ​បានប្រាប់មន្ត្រីក្រោមឱវាទថា កម្មករភាគច្រើន ពួកគេមាននិន្នាការ គាំទ្រ​បក្ស​ប្រឆាំង ប៉ុន្តែថា ពេលនេះ លោ​កនឹ​ងបង្កើនភាពស្និតស្នាល តាមរយៈចុះជួបផ្ទាល់ ដើម្បីទាក់ទា​ញប្រ​ជា​ប្រិ​យ​​​វិញ។

​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​អះអាងថា កម្មករជិត៨០ម៉ឺននាក់ កំពុង​បម្រើការក្នុង​វិស័​យ​កា​​ត់​ដេរ និ​​ងដេរស្បែកជើង។

ប្រធានកម្មវិធីចងក្រងនៅមជ្ឈមណ្ឌសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោកស្រី ឆន សុខា និយាយថាជាទម្លាប់​នៅ​​ពេលជិតបោះ​ឆ្នោតអ្នកនយោបាយតែងតែបង្កើនភាពស្និតស្នាល និងបង្ហាញពី​ការយកចិត្តទុកដាក់ទៅ​ល​ប​ញ្ហា​​​​នានារប​ស់ពលរដ្ឋ រួមទាំងកម្មករ។

ប៉ុន្តែលោកស្រីថា ដើម្បីកុំឲ្យកម្មករវង្វេងទិស ឬចង់បានការគាំទ្រពីកម្មករ រដ្ឋាភិបាលត្រូវតែប្រាកដថាអ្វីដែ​លបាន​​សន្យា​ត្រូវធានាពិប្រសិទ្ធិភាពនៃការអនុវត្ត។

លោកស្រីថា៖ «យើងអត់ចង់បានដល់ពេលបោះឆ្នោត​ទើបមានការសន្យាអញ្ចឹង។ យើងចង់បាន ឲ្យការសន្យា ហ្នឹង ទៅជាច្បាប់ ហើយការអនុវត្ត [ច្បាប់] ហ្នឹងឲ្យមានប្រសិទ្ធភាពទៀត»។

យ៉ាងណាក៏ដោយក្នុងពីធីនោះ លោក ហ៊ុន សែន បានជំរុញរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈ​លោក អ៊ិត សំហេង ម្តងទៀតឲ្យតាម​ដានពីយន្តការ៨ចំនុច របស់លោក ដែលលោកថា ត្រូវផ្តល់ប្រា​ក់ឈ្នួលអប្បប​រមា​ដ​​ល់​​​​​កម្មករ១៧០ដុល្លារចាប់ពីខែមករានេះទៅ មិនឲ្យម្ចាស់ផ្ទះដំឡើងថ្លៃ ការតទឹកភ្លើង​ដល់ផ្ទះជួ​លដើ​ម្បី​កា​ត់​ប​ន្ថយការចំណាយ សេវាព្យាបាលឥតបង់ថ្លៃតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ