ភ្លៀងកក់ខែពីថ្ងៃទី១៩ដល់២១ខែមករា

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨​ ម៉ោង 2:47 PM | បរិស្ថាន | 0 | 2078

ក្រសួងធនធានទឹកព្យាករណ៍ថា ប៉ែកខាងកើត និងខាងត្បូងនៃប្រទេស នឹងទទួលរងភ្លៀងកក់ខែចំនួនបីថ្ងៃ ចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករាខាងមុខ។

សេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុកាលពីថ្ងៃទី១៦ មករា ក្រសួងធនធានទឹក និងឧត្តុនិយមឲ្យដឹងថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន។

សេចក្តីជូនដំណឹងបន្តថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ២០១៨ ប្រទេសកម្ពុជានឹងទទួលខ្យល់ដែលបក់មកពីទិសខាងកើត គឺមកពីសមុទ្រចិនខាងត្បូង។

សេចក្តីជូនដំណឹងបន្តទៀតថា លក្ខណៈបែបនេះនឹងធ្វើឲ្យមានភ្លៀងកក់ខែចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ជាពិសេសបណ្តាខេត្តប៉ែកខាងកើតជាប់ប្រទេសវៀតណាម និងបណ្តារាជធានី ខេត្តនៅភាគខាងត្បូងរួមមាន​ដូចជា ភ្នំពេញ​ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងកំពត៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required