អាមេរិកប្តេជ្ញាការពារកូរ៉េខាងត្បូងនិងជប៉ុន​ចំពោះការគំរាមកំហែងនុយក្លេអ៊ែ

រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកលោក​ Rex Tillerson ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា អាមេរិកសន្យាប្រើសព្វាវុធរបស់ខ្លួន​ រួមទាំងអាវុធនុយក្លេអ៊ែផង ដើម្បីការពារសម្ព័ន្ធមិត្តរួមមានជប៉ុន និង កូរ៉េខាងត្បូង ចំពោះការគំរាមកំហែងណាមួយពីកូរ៉េខាងជើង។​

លោក​ Tillerson ថ្លែងថា អាមេរិកនៅតែ យកចិត្តទុកដាក់ការពារសម្ព័ន្ធមិត្ត រួមទាំងសាធារណរដ្ឋកូរ៉េ និង ជប៉ុន ដោយបញ្ជាក់ថា ប្តេជ្ញាខ្វះខ្វែងយកចិត្តទុកដាក់​ ការពារទាំងការទូតនិង ប្រើអាវុធនុយក្លេអ៊ែផងដើម្បីការពារសម្ព័ន្ធមិត្តតាមលទ្ធភាព។​ ការថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំ​ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី។នេះ បើតាមទីភ្នាក់ងារព័ត៌មាន​AFP។​​

កូរ៉េខាងជើងបានបាញ់មីស៊ីលជាថ្មីទៀតថ្មីៗនេះ បើទោះជាអង្គការសហប្រជាជាតិថ្កោលទោសកាលពីឆ្នាំមុន​ចំពោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ និងមានការថ្កោលទោសពីជប៉ុន និង កូរ៉េខាងត្បូងក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ