រញ្ជួយដីកម្លាំង៧,២រិច្ឆទ័រនៅម៉ិចស៊ិក

រូបភាពពី Reuter

រញ្ជួយដីកម្រិតខ្លាំងមួយនៅភាគនិរតីនៃប្រទេសម៉ិចស៊ិក ក្នុងកម្លាំង៧,២ រិច្ឆទ័រ បណ្តាលឲ្យអគារជាច្រើនដួលរលំ ប៉ុន្តែមិនទាន់មានរបាយការណ៍បូកសរុបចំនួនខូចខាតទេ។

អ្នកភូមិសាស្ត្រអាមេរិកបានឲ្យដឹងថា  ការរញ្ជួយដីក្នុងកម្រិតខ្លាំងមួយនេះ កើតឡើងនៅជិតទីក្រុងPinotepa de Don Luisនៃរដ្ឋOaxaca។​

រញ្ជួយដីនោះកើតឡើងកាលពីថ្ងៃសុក្រ ញ័រក្នុងជម្រៅដី២៤,៦គីឡូម៉ែទ្រ បណ្តាលឲ្យអគារជាច្រើនបាក់រលំ ប៉ុន្តែមិនមានរបាយការណ៍ចំនួនអ្នកគ្រោះថ្នាក់ទេ។ នេះបើតាមសារព័ត៌មានBBC​។​​

ឧត្ថម្ភាចក្រដឹករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អភិបាលរដ្ឋOaxaca ពិនិត្យមើលស្ថានភាពនេះ បានបុកគ្នាបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក​Alfonso Navarrete និង អភិបាលរដ្ឋលោក​Alejandro Murat មិនមានរបួសធ្ងន់ទេ។​

មជ្ឈមណ្ឌលត្រួតពិនិត្យរលកស៊ូណាមី នៅមហាសមុទ្រប៉ាស៊ីហ្វិក ប្រកាសថា មិនមានសញ្ញាគំរាមកំហែងដោយរលកស៊ូណាមីនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ