ចូលឆ្នាំចិនថ្ងៃដំបូងគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សអស់១៤នាក់

រូបភាពពីអគ្គស្នងការដ្ឋានននគរបាលជាតិ

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ថ្ងៃទី១៦ខែកុម្ភៈត្រូវថ្ងៃទី១នៃបុណ្យចូលឆ្នាំចិនដែលមានពលរដ្ឋធ្វើដំណើរច្រើននោះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានសម្លាប់មនុស្សអស់១៤នាក់ និង របួសជិត៤០នាក់។​

របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈនៃនគរបាលជាតិឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦កើតឡើង​៣០លើក បណ្តាលឲ្យស្លាប់មនុស្ស១៤នាក់ និង រងរបួស៣៧នាក់។​

មូលហេតុនៃគ្រោះថ្នាក់រួមមានបើកលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង និង បើកបរក្នុងស្ថានភាពស្រវឹងជាដើម។ គ្រោះថ្នាក់នេះបណ្តាលឲ្យខូចខាតរថយន្ត៥៣គ្រឿង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ