ក្រុមប្រជាពលរដ្ឋនៅឃុំក្រយា លើកឡើងពីបញ្ហាជូនអ្នកតំណាងរាស្រ្តឲ្យជួយដោះស្រាយ

បងប្អូនប្រជាពលរដ្ឋប្រមាណជាង ២០គ្រួសារនៅឃុំក្រយា និងឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ បានជួបចែករំលែកនូវបញ្ហាប្រឈមរបស់ខ្លួនជូនដល់ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ។

នៅក្នុងជំនួបនោះ ក្រុមប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីស្នើឲ្យមានដំណោះស្រាយជូនពួកគាត់ ដែលបញ្ហាទាំងនោះរួមមាន បំណុលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងបញ្ហាគ្រឿងញៀនជាដើម។  ជាការឆ្លើយតប ឯកឧត្តម ជា អឿង និងក្រុមការងារបានដោះស្រាយនិងឆ្លើយតបជូននូវបញ្ហាមួយចំនួន និងបានពន្យល់ប្រជាពលរដ្ឋជុំវិញការចំណាកស្រុកទៅប្រទេសថៃផងដែរ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។