បក្សប្រឆាំងពិចារណាដូរពាក្យ​ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ”

សារនយោបាយ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” (ហ្វេសប៊ុក)

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​បញ្ជាក់ជំហរនៅថ្ងៃសុក្រនេះថា គណបក្សនេះអាចនឹងដូរឬដកពាក្យ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” បើសិនជាតុលាការរកឃើញថា ពាក្យពេជន៍នេះធ្វើឲ្យប៉ះពាល់ដល់សង្គមពិតប្រាកដមែននោះ។​

កាលពីថ្ងៃទី២ ខែមីនា គណបក្សប្រឆាំងប្រកាសថា គោលនយោបាយជាអថិភាព៥ចំនុច មានទាំ​ងពាក្យ​​ថា «ដូរមេឃុំ​ប​ម្រើ​​ប​ក្ស ដាក់មេឃុំបម្រើរាស្ត្រ» នឹងត្រូវយកទៅ​ឃោ​ស​​នារ​កសំឡេងឆ្នោត ដើម្បីជ្រើសរើស​ក្រុម​​​​​​ប្រឹ​ក្សា​ឃុំសង្កាត់នាពេលខាងមុខ​​។

ប៉ុន្តែ​សារនយោបាយនេះ ត្រូវគណបក្សប្រជាជនកម្ពុជា​ថ្កោលទោសនិងគំរាមប្តឹងទៅតុលាការ ដោយ​ចោ​ទ​​ថា​ មានលក្ខ​ណៈ​ញុះ​ញ​ង់និងប្រមាថដល់មេឃុំឬចៅសង្កាត់ ដែលខិ​តខំបំ​ពេ​​ញ​​​កា​​រងារ​បម្រើ​ព​ល​រ​ដ្ឋ។

នៅថ្ងៃទី១៧ខែមីនានេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ លោក សុន ឆ័យ ប្រាប់​អ្នកសា​រព័ត៌​មាន ក្រោយចូ​លសួ​រសុ​ខទុក្ខសកម្មជនរបស់ខ្លួននៅពន្ធនាគារព្រៃសថា គណបក្សនេះនឹង​ពិចា​រ​ណា​​ដកពា​​ក្យ​នេះចេញវិញ បើតុលា​ការឬមន្ត្រីជំនាញមិនអនុញ្ញាតិឲ្យប្រើក្នុងអំ​ឡុងពេលឃោ​សនាបោះ​ឆ្នោត​។

លោកថា៖ «ភាសាអង់គ្លេសគេថា ស្លូហ្វែនហៅថា ពាក្យស្លោក​ [«ដូរមេឃុំប​ក្សដាក់​មេឃុំប​ម្រើ​រាស្ត្រ»]។​ ពាក្យ​ស្លោ​ក មិនមែនជាពាក្យអី ជាផ្លូវការធ្វើឲ្យពិបាកនឹងដោះស្រាយទេ ប្រ​សិនបើតុលាការ ឬក៏ស្ថា​ប័នមាន​ស​មត្ថ​កិច្ចពា​ក់ព័ន្ធថា ពាក្យស្លោកឃោសនាហ្នឹង វាប៉ះពាល់ វា​អត់​ត្រឹ​មត្រូវអីហ្នឹង គឺគណបក្ស​សង្គ្រោះ​ជា​តិនឹង​សម្រេ​ចទៅតាមហ្នឹង មិនរឹងទទឹងទេ។​ ក៏ប៉ុន្តែ ការផ្សព្វ​ផ្សា​យ ​វាបាន​អី​ហ្នឹង វាដល់​គ្រប់ទិស​ទីអស់ទៅហើយ យើង​ទៅដកមកវិញ​កុំឲ្យឭពាក្យហ្នឹ​ងក៏អ​ត់កើ​ត។ ប៉ុ​ន្តែគ​ណ​បក្ស​​សង្គ្រោះជាតិ នឹងរៀបចំគោលនយោបាយ៥ចំនុច ហ្នឹងឡើងវិញ ដោយមិ​ន​បញ្ចូ​លពា​ក្យ​ស្លោ​កហ្នឹងទេ»។

អ្នក​នាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា ការលើកឡើងរបស់លោក សុន ឆ័​យ​លោកថា ជាសារវិជ្ជមានមួយ ដែលគណបក្សប្រជាជនចង់បាន។

លោកថា៖ «យើងអត់មានចេតនាអាក្រក់អី ចង់ប្តឹងគាត់ទេ បើគាត់ដកហើ​យ វាជាកាល្អ ហើ​យយើងស្វា​គមន៍។​ តា​មពិតទៅគោណបំណង [បក្សប្រជាជន] មិនចង់ឲ្យមានអរិភា​ព [ភាព​ប្រសើរ] ក្នុ​ងសង្គមដែលពាក់​ព័ន្ធនឹងមេឃុំ​ច្រើ​ន​រ​យ​ច្រើនពាន់នាក់​ហ្នឹងដែរ។ អញ្ចឹង មិនគួ​នឹងដាក់​អាហ្នឹង [មេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ] ទេ»។

សារនយោបាយ «ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រនេះ» គណបក្សសិទ្ធិមនុស្ស​ដែល​ដឹកនាំ​ដោយលោក កឹម សុខា នៅពេលនោះ ធ្លាប់ប្រើប្រា​ស់អំ​ឡុង​ឃោ​សនា​រកសំឡេងឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់តាំ​​​​ងពីអាណត្តិមុន។

ប៉ុន្តែសារនយោបាយមួយនេះ បក្សកា​ន់អំណា​ច ​ហាក់មិនចាប់អារ​ម្មណ៍ និងព្រមានប្តឹ​ង​ផ្ត​ល់ ​ឡើ​ងដ​ល់​តុ​លាការ ដូចពេលនេះទេ។

យ៉ាងណាក៏ដោយ អ្នកតាមដានសង្គមបានបង្ហាញទស្សនៈផ្សេងគ្នា ទៅលើការលុបចោលសារនយោ​បាយ​ថា ​«ដូ​រមេឃុំបក្ស ដាក់មេឃុំបម្រើរាស្ត្រនេះ»។

អ្នកខ្លះយល់ថា ការលុបចោលសារនយោបាយនេះ អាច​ធ្វើ​ឲ្យ​​​អ្ន​​កគាំទ្រខ្លះយល់ថាបក្សប្រឆាំង ហាក់​មាន​​ជំហរ ទន់ជ្រាយ តាមការគំរាម របស់​បក្ស​​កា​​ន់​​អំណាច។ ប៉ុន្តែ​អ្នកខ្លះទៀត យល់ថា ការកែ​សម្រួ​ល​​នេះ ធ្វើឲ្យស្ថានការន​យោបាយ​វិល​ទៅរក​ភា​ព​​ស្ង​​ប់​​ស្ងា​ត់ ធានា​ដល់ដំណើរកា​របោះឆ្នោ​ត ដែល​ជិ​​ត​ម​ក​ដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ