មនុស្សស្លាប់​ជាង៤០​នាក់​ និង​រាប់រយនាក់​របួស ករណីគ្រោះថ្នាក់ចរាចរណ៍អំឡុងចូលឆ្នាំ

គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅក្នុងខេត្តបាត់ដំបង (រួបភាពហ្វេសប៊ុក)

យ៉ាងហោចណាស់មនុស្ស​៤៣​នាក់ស្លាប់​ និង១៧៩នាក់ទៀត​របួសធ្ងន់​និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧នេះ។

វេបសាយអគ្គស្នងការនគរបាលជាតិ កាលពីយប់ថ្ងៃទី១៦ខែមេសានេះ បានផ្សាយរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យដឹងថា រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រាប់ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០១៧ (គិតត្រឹមម៉ោង២រសៀលថ្ងៃទី១៦ខែមេសា) គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន​៩៥​ករណី ស្លាប់មនុស្ស៤៣នាក់ ខណៈមនុស្ស១០២នាក់រងរបួសធ្ងន់ និង៧៧នាក់របួសស្រាល។

របាយការណ៍ដដែល បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីនេះ បានថយចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទាំងចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស។

របាយការណ៍បានបញ្ជាក់ឲ្យដឹងថា មូលហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន អ្នកបើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេកជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ