អាជ្ញាធរអគ្គីសនីចុះពិនិត្យកុងទ័រជូនប្រជាពលរដ្ឋនៅក្រុងពោធិសាត់

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 11:04 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 3048
Previous Next

ខេត្តពោធិ៍សាត់៖ អាជ្ញាធរកំពុងចុះពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាអគ្គីសនីជូនប្រជាពលរដ្ឋនៅថ្ងៃទី ១៦ ខែឧសភាដែលបានធ្វើការស្នើសុំ ដោយពួកគាត់សង្ស័យថាមានភាពមិនប្រក្រតីលើនាឡិកាអគ្គីសនី ហើយអាចជាហេតុផលនាំឱ្យមានការកើនឡើងនូវចំណាយលើអគ្គីសនី។

ការចុះពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីជូនប្រជាពលរដ្ឋដែលសង្ស័យអំពីនាឡិកាវាស់របស់ខ្លួនកំពុងបន្តទៅតាមបញ្ជីឈ្មោះដែលប្រជាពលរដ្ឋបានចុះឈ្មោះស្នើសុំជាបន្តបន្ទាប់នៅក្រុងពោធិ៍សាត់ក្រោមកិច្ចសហការរវាងអាជ្ញាធរអគ្គិសនីកម្ពុជាជាមួយអាជ្ញាធរក្រុងពោធិ៍សាត់ ។

តាមការឱ្យដឹងពីមន្ត្រីអាជ្ញាធរអគ្គីសនី លទ្ធផលនៃការពិនិត្យនិងផ្ទៀងផ្ទាត់សម្រាប់ក្រុងពោធិ៍សាត់នេះនឹងផ្សព្វផ្សាយជូននៅពេលបញ្ចប់ការងារពិនិត្យនិងផ្ទៀងផ្ទាត់នៅក្រុងពោធិ៍សាត់ ។

អាជ្ញាធរអគ្គិសនីកម្ពុជាបានជំរាបជូនថាយុទ្ធនាការរបៀបនេះនឹងបន្តធ្វើនៅតាមបណ្តាខេត្ត ក្រុងនានា ជាបន្តបន្ទាប់ទៀតទៅតាមសំណើ៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required