អាមេរិកព្រមានដាក់ទណ្ឌកម្មប្រទេសដែលគាំទ្រកូរ៉េខាងជើង​

មន្ត្រីទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ លោកស្រី Nikki Haley ថ្លែងថា ប្រសិនជាប្រទេសណាមួយគាំទ្រកូរ៉េខាងជើងគឺបង្ហាញថា ប្រទេសនោះគាំទ្រឲ្យមានភាពគ្រោះថ្នាក់នៅក្នុងតំបន់ ហើយអាចនឹងត្រូវទទួលទណ្ឌកម្មផង។​

ក្នុងពេលដែលបរាជ័យសម្រាប់ការជំរុញឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង លោកស្រី Haley ចោទជាសំនួរទៅកាន់ប្រទេសផ្សេងទៀតថា តើគាំទ្រអង្គការសហប្រជាជាតិឬ គាំទ្រកូរ៉េខាងជើង។​ លោកស្រីថ្លែងក្នុងពេលមានការកោះប្រជុំបន្ទាន់មួយ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោយពេលកូរ៉េខាងជើងបាញ់សាកល្បងអាវុធមីស៊ីលកាលពីថ្ងៃអាទិត្យ។​ នេះ បើតាមសារព័ត៌មានBBC។

កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិមិនបានដាក់ទណ្ឌកម្មអ្វីបន្ថែមលើ កូរ៉េខាងជើងទេ គ្រាន់តែព្រមានថា អាចនឹងមានការដាក់ទណ្ឌកម្មបន្ថែមទៀត។​

កូរ៉េខាងជើងបញ្ជាក់ថា មីស៊ីលឆ្លងទ្វីបដែលបាញ់កាលពីថ្ងៃអាទិត្យនោះគឺជា​បច្ចេកវិទ្យាចុងក្រោយមានការរីកចម្រើន អាចនាំក្បាលគ្រាប់នុយក្លេអ៊ែធំជាងមុន។​

ថ្លែងនៅពេលបិទបញ្ចប់ការប្រជុំនៅអង្គការសហប្រជាជាតិលោកស្រី​ Haley ថ្លែងថា ប្រទេសដែលបន្តគាំទ្រកូរ៉េខាងជើងគឺត្រូវឈប់ជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវទទួលរងការចាត់វិធានការ ឬ ជាគោលដៅនៃការដាក់ទណ្ឌកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ