កូរ៉េខាងត្បូងថ្លែងថាបណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងជើងត្រូវចាប់ផ្តើមឡើងវិញ

ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរថ្លែងនៅថ្ងៃពុធនេះថា មូលដ្ឋាននៃការទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែរក្សាទុក ហើយត្រូវបើកចំហការជជែកគ្នាឡើងវិញ ខណៈប្រធានាធិបតីថ្មីលោក​ Moon Jae-in កំពុងស្វែងរកគោលនយោបាយសម្រុះសម្រួលជាមួយកូរ៉េខាងជើង។​

លោក Lee Duk-haeng អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ ថ្លែងថា មូលដ្ឋានគ្រឹះនៃការទំនាក់ទំនងរបស់កូរ៉េទាំងពីរ ត្រូវបើកឡើងវិញ ដែលមិនមានជម្រើសផ្សេងប្រសើរជាងនេះទេ។​

លោក Lee មន្ត្រីរបស់កូរ៉េខាងត្បូង បានព្យាយាមទៅតំបន់​ Panmunjom ជាកន្លែងការិយាល័យទំនាក់ទំនង រវាងកូរ៉េទាំងពីរនៅព្រំដែនរាល់ថ្ងៃ នឹងព្យាយាមរកឱកាសល្អ ដើម្បីទទួលការឆ្លើយតបជាវិជ្ជមានជាមួយកូរ៉េខាងជើង។​

ប្រទេសកូរ៉េបានបែកបាក់ជាពីរ នៅឆ្នាំ១៩៥៣ គឺបែកជាកូរ៉េខាងជើង និង កូរ៉េខាងត្បូង។ ជាញឹកញាប់កូរ៉េខាងជើងដែលស្គាល់ថា ជាប្រទេសផ្តាច់ការឯកកោនោះតែងព្រមានវាយប្រហារលើកូរ៉េខាងត្បូងញឹកញាប់ ក្រោយមហេតុផលថា កូរ៉េខាងត្បូងគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ