មេដឹកនាំ​អាមេរិកនិងតួកគី​ជួបគ្នាបានផលល្អច្រើនក្នុងការបន្ថយភាពតានតឹង

ប្រធានាធិបតីតួកគី លោក​ Tayyip Erdogan ថ្លែងប្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump  កាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសរបស់លោក​ មិនអាចទទួលយកបានចំពោះការវាយប្រហាររបស់ពលរដ្ឋស៊ីរីនៅតំបន់ឃឺតបានទេ។​

ទោះយ៉ាងណាតួកគីបញ្ចាក់ថា​ ផ្អាកការបាញ់ប្រហាររយៈពេលខ្លី ក្រោយពេលសហរដ្ឋអាមេរិកសម្រេចផ្តល់អាវុធដល់ពលរដ្ឋនៅទីនោះ។​

នៅក្នុងកិច្ចប្រជុំមួយនៅសេតវិមាន លោកត្រាំ បានសរសើរ លោក Erdogan ថា ជាសម្ព័ន្ធមិត្តដែលសំខាន់មិនអាចខ្វះបានក្នុងការចូលរួមកម្លាំងវាយប្រឆាំងពួកភេរវកម្ម។ ក្នុងពេលនោះ​លោកត្រាំ មិនបានលើកឡើង​ពីបញ្ហារដ្ឋាភិបាលរដ្ឋាភិបាលតួកគី បង្ក្រាបលើក្រុមបះបោរប៉ងធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំមុននោះទេ។​

លោក Erdogan ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក គឺជា ការពង្រឹងទំនាក់ទំនងប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរឡើងវិញ។​

ការជួបគ្នារវាងមេដឹកនាំទាំងពីរនេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យស្ថានភាពតានតឹងយ៉ាងច្រើនបានធូរស្រាលមកវិញ ករណីរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន បានផ្តល់អាវុធឲ្យក្រុមជនជាតិស៊ីរីនៅតំបន់ឃឺត  ហើយរដ្ឋអំណាចទីក្រុងអង់ការ៉ា ព្រមទទួលស្គាល់ក្រុមនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ