គ.ជ.ប ច្រានចោលបណ្តឹងរបស់គណបក្សនយោបាយចំនួន ៣៣បណ្តឹង

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 4:59 PM | បោះឆ្នោត | 0 | 6366

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប ​បាន​ច្រានចោល​បណ្តឹង​របស់​គណបក្ស​ធំៗ​ចំនួន​៣៣​បណ្តឹង​ ដោយ​ចាត់​ទុក​ថា​ បណ្តឹង​ទាំង​នោះ​ផុត​កាល​កំណត់​របស់​ច្បាប់​។​

​សេចក្តី​ប្រកាស​ព័ត៌មានចុះ​ថ្ងៃ​ទី១៧ ខែមិថុនា ​នេះ​បាន​ឱ្យ​ដឹង​ថា​ គ.ជ.ប ​បាន​សម្រេច​ចារបដិសេធ​លើ​បណ្តឹង​ចំនួន​ ៣៣​បណ្តឹង ​ដែល​គណបក្ស​នយោបាយ​បាន​ប្តឹង​បន្ត​មក​ពី​រាជធានី​ខេត្ត​ចំនួន​១០​ ហើយ​ គ.ជ.ប ​បាន​ចាត់​ទុក​បណ្តឹង​ទាំង​នោះ​ថា ផុត​កាល​កំណត់​របស់​ច្បាប់​ទើប​សម្រេច​ចារ​បដិសេធ​ដូច្នេះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ពាក្យ​បណ្តឹង​ទាំង​នោះ​មាន​បណ្តឹង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ១០​បណ្តឹង គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២២​បណ្តឹង​ និង​ប្រជាពលរដ្ឋ ១​បណ្តឹង​។​

គ.ជ.ប ​បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​​១៥ ​ខែ​មិថុនា​នេះ ​គ.ជ.ប ​បាន​ទទួល​បណ្តឹង​ពី​គណបក្ស​នយោបាយ​ចំនួន​ ៦១​បណ្តឹង​៕​

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required