អាជ្ញាធរថានិងជួយរកទីផ្សារដល់កសិករសម្រាប់លក់កសិផល

លោក មាស ចាន់រ័ត្ន អនុប្រធានគម្រោងកាត់បន្ថយភាពក្រីក្រ និងគ្រោះមហន្តរាយ របស់គម្រោងអភិវឌ្ឍន៍ជំវិញបឹងទន្លេរសាបខ្នាតតូច ប្រចាំស្រុកភ្នំស្រុក បានមានប្រសាសន៍ថា លោកនិងជួយស្វែងរកទីផ្សារដល់ប្រជាកសិករ សម្រាប់លក់កសិផលផ្សេងៗដែលពួកគាត់ដាំបានដូចជា បន្លែគ្រប់ប្រភេទ និងស្រូវជាដើម។

​លោកបញ្ជាក់ថា៖​ «យើងមានក្រុមកសិករ យើងមានថវិកា ក្នុងក្រុមសម្រាប់ខ្ចីចំពោះសមាជិក»។ ប្រសាសន៍របស់លោកបែបនេះ បានលើកឡើងនៅក្នុងអង្គប្រជុំមួយនៅសាលាឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១៧ ខែកក្តដា ឆ្នាំ ២០១៧។

លោកបន្ថែមទៀតថា យ៉ាងហោចណាស់យើងនឹងលក់កសិផល ដែលប្រើប្រាស់ជីសរីរាង្គធម្មជាតិ ឲ្យបានថ្លៃជាងកសិផលដែលប្រើប្រាស់ជីគីមី។

លោក​ ពិត សីហា សមាជិក្រុមប្រិក្សាឃុំពន្លៃ និងជាម្ចាស់រោងម៉ាស៊ីនកិនស្រូវធុនកណ្តាល បានលើកឡើងថា លោកធានាទិញស្រូវស្ងួតគ្រប់ប្រភេទ ចាប់ពី ២០តោនចុះក្រោម ហើយលោកនឹងទិញទៅតាមតម្លៃប្រភេទពូជស្រូវខុសៗគ្នា។

លោកបញ្ជាក់ថា៖ «បើស្រូវផ្ការំដួល ខ្ញុំទិញ ១តោនតម្លៃប្រាំបួនសែន ទៅដល់ ១លាន ១សែនរៀល»។ លោកថា ការទិញនិងលក់របស់លោកគឺអាស្រ័យលើទីផ្សារទូទៅផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។