រដ្ឋាភិបាលកម្ពុជាហាមពលរដ្ឋ លក់ ឬជួលដី ឲ្យប្រទេសជិតខាង

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែសីហានេះ បានចេញសារាចរមួយ ដោយហាមប្រជាពលរដ្ឋខ្មែរមិនឲ្យលក់ ឬជួលដីស្រែ ដី ចំការ ឬលំនៅឋាន នៅតាមព្រំដែនឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាង ទោះបីក្នុងរូបភាពណាក៏ដោយ។

ក្នុងសារាចរបញ្ជាក់ថា នាពេលកន្លងមកមានប្រជាពលរដ្ឋខ្មែរមួយចំនួនបានជួលដីស្រែ ដីចំការ ឬដីលំនៅឋានរបស់ខ្លួនតាមព្រំដែន ឲ្យទៅប្រជាពលរដ្ឋនែប្រទេសជិតខាងមានដូចជា វៀតណាម ឡាវ និងថៃ ដើម្បីបង្កបង្កើន ឬប្រកបអាជីវកម្មផ្សេងៗ។

ម្យ៉ាងវិញទៀត នៅតំបន់ព្រំដែនដែលពុំទាន់បានកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនផ្លូវការរួចរាល់ជាស្ថាពរ ការជួលដីនៅតាមខ្សែរបន្ទាត់ព្រំដែនរបស់ប្រជាពលរដ្ឋនៃប្រទេសជិតខាង បានបង្កឲ្យមានភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការចំរុះកិច្ចការព្រំដែនក្នុងការអនុវត្ដការងាររបស់ខ្លួន។

ស្របជាមួយនឹងការចេញផ្សាយនូវសារាចរនេះដែរ លោក ហ៊ុន សែន នៅថ្ងៃទី១៧ សីហា នេះ ក៏បានសសេរនៅក្នុងទំព័រហ្វេសប៊ុក របស់លោកថា៖ “ខេត្តតាកែវជាប់ព្រំដែនវៀតណាម ដូច្នេះអាជ្ញាធរខេត្តត្រូវបង្កើនទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយណែនាំប្រជាពលរដ្ឋទាំងសងខាងអោយចេះយោគយល់គ្នា”

លោក ហ៊ុន សែន ក៏បានហាមដាច់ខាតនូវការជួលដីអោយប្រជាជនវៀតណាម ដោយលោកថាការហាមនេះ មិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម៕

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ