សមត្ថកិច្ចសង្ហបុរីបានឃាត់ខ្លួនបុរស២នាក់ កាលពីថ្ងៃអង្គារម្សិលមិញ ដែលមាន ទំនាស់ប្រើហិង្សាដាក់គ្នា នៅក្នុងទីក្រុង ពាក់ព័ន្ធនិងការលេងល្បែងហ្គេមល្បីមួយ ឈ្មោះ Pokemon GO។
ការឃាត់ខ្លួនអ្នកលេងហ្គេមប្រភេទនេះ ជាលើកទី១ ហើយនៅក្នុង ប្រទេសសិង្ហបុរី។ បុរសទាំងពីរនោះម្នាក់អាយុ២៨ឆ្នាំ និងម្នាក់ទៀតអាយុ៣៣ឆ្នាំ ។ នេះ បើតាមសារព័ត៌មានChannel News Asia។
ទំនាស់នៃបុរសទាំងពីរគឺដំបូងបុរសម្នាក់បើកឡានចូលកន្លែងចត ហើយ បុរស ម្នាក់ដើរកាត់ក៏ត្រូវឡានបុកហើយកើតទំនាស់វាយតប់គ្នាទៅវិញទៅមក។ ក្រោយមក នគរបាល សាកសួរទៅរកឃើញថា អ្នកដើរកាត់ផ្លូវនោះបានលេងហ្គេមឈ្មោះ Pokemon GO។
ទោះយ៉ាងណាក៏ករណីហិង្សានេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងអ្នកបើកបរ និងអ្នកឆ្លងកាត់ផ្លូវ ហើយថា ពួកគេទាំងពីរម្នាក់ៗអាចប្រឈមមុខជាប់ពន្ធនាគារ១ឆ្នាំ និង ពិន័យជាប្រាប់៥០០ដុល្លារ សិង្ហបុរី។
ហ្គេមPokemon GO ជាប្រភេទហ្គេមដែលតម្រូវឲ្យអ្នកលេងតាមទូរស័ព្ទទំនើប ហើយ ត្រូវ ដើររកទីតាំង។ ហ្គេមនេះ ទើបល្បីឡើងនៅខែកក្កដា ហើយមានអ្នក លេងប្រមាណ ១០០លាននាក់លើពិភពលោក។