សត្វព្រៃ៣០ប្រភេទត្រូវបានរកឃើញនៅខេត្តភាគខាងជើងកម្ពុជា

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 2:30 PM | បរិស្ថាន | 0 | 2141 សត្វព្រៃនៅខេត្តភាគខាងជើងកម្ពុជា (FB: WCS Cambodia)

ថនិកសត្វមានមាឌធំចំនួន៣០ប្រភេទ កំពុងតែមានវត្តមាន រស់នៅក្នុងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយរៀបចំឡើងដោយក្រុម អ្នកជំនាញមកពីសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុន និងអង្គការអភិរក្សសត្វព្រៃ (WCS)។

ជីវចម្រុះថតជាប់នៅក្នុងម៉ាស៊ីនថតរូបស្វ័យប្រវត្តិបង្ហាញថា «ដែនជម្រកសត្វព្រៃឆែបដែលជាផ្នែកមួយនៃបណ្តុំព្រៃល្បោះធំជាងគេ និងតភ្ជាប់គ្នា នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិរក្សប្រភេទថនិកសត្វទាំងអស់នេះ»។

អង្គការ WCS ថាខ្លួនកំពុងធ្វើការរួមគ្នាជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ ដើម្បីថែរក្សា និងការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ខ្ពង់រាបភាគ ខាងជើងចាប់តាំងពីឆ្នាំ១៩៩៩មក និងទទួលបានជោគជ័យក្នុងការកាត់ បន្ថយការបាត់បង់ព្រៃឈើ ការការពារសត្វព្រៃ និងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required