លោក ហ៊ុន សែន ឲ្យបន្តទំនាក់ទំនងល្អជាមួយប្រទេសជិតខាងក្រោយពីព្រមានពីសង្គ្រាម

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជារំឭកឲ្យបន្តរក្សាទំនាក់ទំនងល្អជាមួយប្រទេសវៀតណាមនិ​ងប្រទេសឡាវ ដែល​ជា​ប្រ​​​ទេ​សជិតខាង ទោះជាលោកធ្លាប់ព្រមានពីសង្គ្រាមជាមួយប្រទេសឡាវ ពី​ជម្លោះ​ព្រំដែនក៏ដោយ។ នេះបើ​តា​ម​ខ្លឹ​​​មសារ​នៅ​​លើហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន នៅសប្តាហ៍មុន បានប្រកាសប្រើកម្លាំងកងព័ទ រុញច្រានកងទ័ពឡាវមួយក្រុមចេ​ញ​​​​ពី​​​ទឹ​កដីកម្ពុជាក្នុងខេត្តស្ទឹងត្រែង។

ប៉ុន្តែការព្រមានរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ មិនឈានដល់ការផ្ទុះអាវុធទេ ដោយសារ​តែភា​​គី​​​ឡា​វ ព្រ​ម​​ដ​កក​​ង​ទ័​ព​រ​​ប​ស់ខ្លួនចេ​​ញពីកម្ពុជាមុនថ្ងៃកំណត់​​។

លោក ហ៊ុន សែន បា​នប្រាប់​មន្ត្រី​ក្រោ​ម​​ឱ​វាទនៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ខែសីហាថា ការដែ​លឡា​វ​យ​​​​ល់ព្រមដកកង​ទ័ពចេញពីទឹ​កដី​កម្ពុជា ​ដោ​យសន្តិវិធី បា​​​ន​​ប​ញ្ជៀ​​​ស​សង្គ្រា​មទាំង​ស្រុង​។ លោកថាការ​​ស​​ម្រេ​​​​​​ចចិត្ត របស់ឡាវនេះ ជាបំណ​ងរប​ស់​កម្ពុជា​ មិនចង់ឲ្យ​​​មា​នការបង្ហូ​រ​ឈា​​​​ម។

លោកថា «កន្លងទៅនេះ ដែលភាគីឡាវបានយល់ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជាដោយសន្តិវិធី ដែលបាញ្ជៀសសង្គ្រាមទាំងស្រុង។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមជាច្រើនឆ្នាំមកហើយ គឺយើងមិនចង់ឃើញសង្គ្រាមតទៅទៀតទេ»

លោក ហ៊ុន​ សែន ក៏បានអំពាវឲ្យពលរដ្ឋខ្មែរ ត្រូវបន្តរក្សាទំនាក់ទំណងល្អជាមួយពលរដ្ឋវៀតណាមនិងឡាវ ជាពិសេសអ្នករស់នៅតាមបណ្តាលព្រំដែន ដោយថាដើម្បីកុំឲ្យប៉ះពាល់ដល់ប្រយោ​ជន៍​ប្រ​ជា​​​ពលរ​ដ្ឋទាំងសងខាង។

សាស្រ្តាចារ្យវិទ្យាសស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា សារអំពាវនាវនេះ អា​ច​ជាការរំឭ​កដល់ភា​ពជោគ​ជ័យរបស់កម្ពុជា តាមរយៈចរចាការទូតដែល​បា​​នបញ្ចៀសការបង្ហូរឈាមគ្នាជាមួយប្រ​ទេសឡាវ ពីបញ្ហាព្រំដែននេះ។

មួយវិញទៀតលោកថា សូ ចន្ថា វិភាគថា សារអំពាវនាវរបស់នាយករដ្ឋមន្ត្រីពេលនេះ ក៏ជាសាររំឭ​កដ​​ល់ម​ន្ត្រីក្រោ​មឱវាទ ឲ្យប្រុងប្រយ័ត្ន ទប់ស្កា​​ត់​កុំ​​ឲ្យ​​មា​នចល​នា​ជាតិនិយមណាកើតឡើង ដូចករណីដុតស្ថា​នទូតថៃកន្លងទៅ ដែល​លោ​កថា​ធ្វើឲ្យប្រទេ​សជាតិខាតបង់និងបង្កើតបញ្ហា​កាន់តែ​ធ្ងន់ធ្ងរជា​មួយ​ប្រ​ទេស​ជិត​ខាង។

លោកថា៖ «ក្នុងនាមប្រទេសជាភូមិផងរបងជាមួយ កម្ពុជាមិនអាចចាត់ទុកប្រទេសជិតខាងជាសត្រូវ ហើយត្រូវតែធ្វើសង្គ្រាមនោះទេ អញ្ចឹងត្រូវតែប្រកាន់នយោបាយការបរទេស ដែលមានការយោគយល់ មាន​កា​រអ​ធ្យាស្រ័យគ្នា ចាត់ទុកគ្នាមិត្តទាំងអស់គ្នាក្របខណ្ឌអាស៊ានទាំងមូលនោះ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ការអំពាវនា​វឲ្យពលរ​ដ្ឋ​នៅ​តាម​ព្រំដែ​នបន្តទំនាក់ទំនងល្អជាមួយប្រទេសជិតខាង លោកថាជាការរំល​ត់បញ្ហា​នៅតាមព្រំដែនផងនិង​ថា​ដើ​​ម្បីរ​ក្សាបាននូវការរកចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋ​ដែលរស់នៅតាមព្រំដែនផងដែរ។

ប៉ុន្តែលោក មាស នី ជំរុញឲ្យរដ្ឋាភិបាល គួរបង្កើតហេដ្ឋារចនាសម្ព័ន្ធនិងបង្កើតតំបន់សេដ្ឋកិច្ចនៅតាមព្រំដែន បន្ថែមទៀត ទើបជាប្រសិទ្ធភាពការពារបូរណភាពទឹកដីបានយូរអង្វែង។

លោកថា៖ «ព្រោះសន្តិភាពវាចាប់ផ្តើមចេញពីពលរដ្ឋនៅតាមព្រំដែន បើសិនជាពលរដ្ឋនៅតាមព្រំ​ដែន​មិនមានការទុកចិត្ត​គ្នាទេ ពេលនោះវានឹងអាចរឿងតូចមួយខ្លាយជារឿងធំ តែជារឿងធម្មតាដែល​ប្រទេ​សនី​មួយៗត្រូ​វតែគិត។ ប៉ុន្តែការដែលគ្រាន់តែអំពាវនាវប៉ុណ្ណឹង វាមិនគ្រប់គ្រាន់ទេ រដ្ឋាភិបាលត្រូវផ្តោ​តលើផែនការអភិវឌ្ឍជាតិ សម្រា​ប់ព្រំដែនហ្នឹងផងទៅ ដើម្បីជួយលើកទឹកចិត្ត​ឲ្យពលរដ្ឋខ្មែរយើងទៅរស់នៅ​តាមបណ្តោយ​ព្រំដែ​នកាន់​តែ​ច្រើនទៅ ពេលនោះយើងយកមនុស្សធ្វើរបង ពេលនោះទៅថ្ងៃអនាគត បញ្ហាព្រំ​ដែនគេមិ​នអា​ចរំ​​លោ​ភបំពា​​នអីបា​នទៀត»។

ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថា «ទន្ទឹមនឹងជោគជ័យនៃដំណោះស្រាយខាងលើនេះហើយ ស​ម្តេ​​ចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកងពលតូចថ្មើរជើងថ្មីលេខ១២៨ ដើម្បីពង្រឹង​បន្ថែម​នូវ​ការពារបូរណភាពទឹកដី និងថែរក្សានូវសុវត្ថិភាពជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ជាពិសេស​បងប្អូនដែ​លរ​ស់​​នៅ​តាមព្រំដែនកម្ពុជា-ឡាវ និងវៀត ណាម»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ