ដូចសព្វមួយដង រដ្ឋាភិបាលទទូចកុំឲ្យដំឡើងថ្លៃរថយន្តឈ្នួលអំឡុងបុណ្យភ្ជុំបិណ្ឌ

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:50 AM | អំពើពុករលួយអភិបាលកិច្ចល្អ | 0 | 3298

ដូច​រាល់​ឆ្នាំ​ដែរ រដ្ឋាភិបាល​បាន​ទទូច​​ជា​ថ្មី​ដល់​ម្ចាស់​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​​ទាំង​អស់ កុំឲ្យ​​ដំ​ឡើង​ថ្លៃ​ធ្វើ​ដំណើរ​អំឡុង​ពេល​​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ​ ប៉ុន្តែ ការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល ត្រូវ​បាន​គេ​កត់​សម្គាល់​ថា កើត​ឡើង​ដដែល បើ​ទោះបី​មាន​ការ​អំពាវ​នាវ​បែប​នេះ​ក៏​ដោយ។

សាលា​រាជ​ធានី​ភ្នំ​ពេញ​បាន​ចេញ​សេចក្ដី​​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែកញ្ញា​ម្សិល​មិញ ដោយ​​អំពាវ​នាវ​យ៉ាង​ទទូច​ជា​ថ្មី​​ទៀត កុំ​​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ ដោយ​ថា ​ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ ​និង​​ក្រុម​កម្ម​ករ​។

សេចក្ដី​​ជូន​ដំណឹងដដែល ក៏បន្តអំពាវនាវដល់​ម្ចាស់ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន​ទាំង​អស់ ឲ្យ​ណែនាំ​ដល់បុគ្គលិក​របស់​ខ្លួន កុំឲ្យ​ផ្ទុក​អ្នក​ដំណើរលើសចំណុះ និងបើកបរដោយគោរពច្បាប់ចរាចរណ៍។ សម្រាប់​អ្នក​ដំណើរ​វិញ សាលា​រាជ​ធានី​ថា ពួកគេ​ត្រូវជៀសវាងការជិះប្រជ្រៀតគ្នា ឬជិះ​លើដំបូលរថយន្ត ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ជាយថា​ហេតុ។

ការអំពាវ​នាវ​យ៉ាង​ទទូច​ជា​ថ្មីរបស់សាលារាជធានីភ្នំពេញនេះ ដោយសារកន្លងមក ម្ចាស់រថយន្តឈ្នួល​ ឬ ក្រុម​ហ៊ុន​​មួយចំនួន នៅតែបន្តដំឡើងថ្លៃឈ្នួល​ដឹក​ជញ្ជូន ដោយ​មិនអើពើ​ទៅ​នឹង​ការអំពាវនាវ​នេះ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required