គ្លីន តុន​៖ យើងប្រយុទ្ធប្រឆាំងដើម្បីតម្លៃរួម មិនមែនឲ្យជាតិបែកបាក់ទេ

លោកស្រី ហ៊ីល ឡារីគ្លីនតុន (Reuters)

បេក្ខជនប្រធានាធិបតីអាមេរិកចាញ់ឆ្នោត លោកស្រី ហ៊ីល ឡារីគ្លីនតុន កាលពីថ្ងៃពុធម្សិលមិញអំពាវនាវឲ្យអ្នកគាំទ្រខ្លួនមានការពិនិត្យឡើងវិញថា ការប្រយុទ្ធឆាំងគ្នាពេលឃោសនាបោះឆ្នោតគឺដើម្បីតម្លៃរបស់ជាតិរួមគ្នា មិនមែនធ្វើឲ្យជាតិបែកបាក់ដោយសារតែលទ្ធផលនៃការបោះឆ្នោតចាញ់នោះទេ។

ថ្លែងសារជាសាធារណៈលើកដំបូង ចាប់តាំងពីការចាញ់ឆ្នោត គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កាលពីសប្តាហ៍មុនមក គ្លីន តុន ថ្លែងថា ពលរដ្ឋអាមេរិកជាច្រើនបោះឆ្នោតចង់ឲ្យលោកស្រីឈ្នះ។

លោកស្រីថ្លែងនៅក្នុងកម្មវិធីអ្នកឈ្នះរង្វាន់អាហារូបករណ៍ពីមូលនីធិការពារកុមារដោយបញ្ជាក់ថា ការបោះឆ្នោតមិនមែនធ្វើដើម្បីឲ្យបែកបាក់ជាតិទេ។ អ្នកស្រីបញ្ជាក់ថា៖ សូមអ្នកទាំងអស់គ្នាស្តាប់ខ្ញុំ កាលណាអាមេរិកមានតម្លៃ កូនចៅយើងក៏មានតម្លៃដែរ។ ខ្ញុំជឿជាក់ថា ប្រទេសរបស់យើងប្រយុទ្ធដើម្បីតម្លៃនិងមិនដែលបោះបង់ទេ

ការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា អ្នកស្រី គ្លីន តុន ឈ្នះប្រជាប្រិយភាពពលរដ្ឋគាំទ្រច្រើន ប៉ុន្តែលោកស្រីចាញ់ការបោះឆ្នោតគាំទ្រពីអ្នកតំណាង ដូច្នេះលោកស្រីមិនមានឱកាសធ្វើជាប្រធានាធិបតីទេ។ ក្រោយការប្រកាសលទ្ធផល ពលរដ្ឋអាមេរិកស្ទើរទូទាំងប្រទេសចេញមុខតវ៉ាប្រឆាំង លោក ត្រាំ ដែលជាអ្នកឈ្នះការបោះឆ្នោត។

លោកស្រី គ្លីន តុន ថ្លែងថាការធ្វើយុទ្ធនាការមិនមែនធ្វើឡើងដើម្បីបុគ្គលម្នាក់ឬអ្នកបោះឆ្នោតម្នាក់ទេ គឺធ្វើឡើងដើម្បីប្រទេសដែលយើងស្រលាញ់ ដើម្បីកសាងអាមេរិក ឲ្យកាន់តែរឹងមាំពោរពេញដោយក្តីសង្ឃឹមនិងទឹកចិត្តបរិសុទ្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ