នាយករដ្ឋមន្ត្រីវៀតណាម​គាំទ្រឲ្យចាកចេញពីTPPដែលដឹកនាំដោយអាមេរិក

នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc (Reuters)

វៀតណាមនឹងមិនផ្តល់សន្យាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីភិចTPPដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបញ្ជាក់ថាខ្លួននៅតែចង់មានទំនាក់ទំនងល្អជាមួយរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោននិងបណ្តាប្រទេសជាសមាជិកផ្សេងៗទៀត។ នេះជាការថ្លែងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc  ក្នុងសភាកាលពីម្សិលមិញ។

វៀតណាមបានរៀបចំក្នុងការផ្តល់សន្យាប័នស្ទើរតែទាំងស្រុងហើយ ក្នុងការចូលរួមជាមួយ TPP កាលពីឆ្នាំមុន ប៉ូន្តែបានផ្លាស់ប្តូរបន្ទាប់ប្រធានាធិបតីអាមេរិកថ្មីលោក ត្រាំ មកពីគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោត ដែលប្រធានាធិបតីថ្មីនេះ ហាក់មិនគាំទ្រដល់កិច្ចព្រមព្រាងនោះទេ។

ប្រធានាធិបតីជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានគាំទ្រចំពោះការផ្តួចផ្តើមធ្វើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីភិចជាមួយប្រទេសចំនួន១២ ហៅថា កិច្ចព្រមព្រៀង TPP ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន។

ប៉ុន្តែលោក ត្រាំ ទើបជាប់ឆ្នោតបានប្រកាសប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះថា ជាការបោះស្រមោលទៅមុខធំជាងខ្លួន។

TPPមាន១០ប្រទេស រួមមាន ជប៉ុន អាមេរិក អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ម៉ាឡេស៊ី ម៉ិចស៊ីកូ ញូហ្សេឡែន ប៉េរ៉ូ សិង្ហបុរី និងវៀតណាម។ បើសិនជាកិច្ចព្រមព្រៀងនេះ ដំណើរការល្អ វាយនឹងក្តោបយកសេដ្ឋកិច្ចពិភពលោកប្រមាណ៤០%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ