GDPថាការរំលាយ​​បក្សប្រឆំាង​ធ្វើឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យសេរីពហុបក្ស​

គណបក្សប្រជាធិបតេយ្យមួលដ្ឋាន

គណបក្សថ្មីមួយ បានឲ្យដឹងថា ការ​រំលាយគណបក្សសង្រ្គោះជាតិ និងការ​ហាមសមា​ជិក​ជាន់​ខ្ពស់​គណ​បក្ស​​នេះជាង១០០នាក់​ មិនឱ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំនោះ ធ្វើ​ឲ្យប៉ះ​ពាល់​ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា​​។

ក្នុង​សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ បាន​បង្ហាញ​ការសោកស្តាយចំពោះតុលាការកំពូល​ដែលសម្រេច​រំលាយគណបក្សសង្គ្រោះជាតិ តាមការស្នើ​សុំរបស់​​ក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាម្សិលមិញ ដោយថាការសម្រេច​រំលាយ​បក្សប្រឆំាង និង​ហាម​​មិន​ឲ្យមន្ត្រី១១៨នាក់ ​ធ្វើ​នយោ​​បាយ​រយៈពេល៥ឆ្នាំនោះ ធ្វើ​ប៉ះពាល់​ដល់គោល​ការណ៍​ប្រជា​ធិប​តេយ្យ​សេរីពហុបក្ស នៅក្នុង​ប្រទេសកម្ពុជា​។

ទោះជាបែបនេះក្តី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកទឹកចិត្តឱ្យសមាជិក និងអ្នកនយោបាយ គណបក្សសង្រ្គោះជាតិ ជំនាន់ថ្មីកសាងកម្លាំងនយោបាយ​ឡើងវិញ​ ដើម្បីចូលរួមកសាង​សង្គមប្រជាធិប​តេយ្យ​​សេរីពហុបក្សនៅកម្ពុជា៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ