ពូទីន និង​អាបេ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះ​ដែនដី​កោះ

រុស្ស៊ី និង​ជប៉ុន កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​បង្ហាញ​ថា ពួកគេ​មិន​អាច​ឈាន​ដំណោះ​ស្រាយ​ណា​មួយ​ឡើយ បន្ទាប់​ពី​ជំនួប​២​ថ្ងៃ សម្រាប់​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ទឹក​ដី​រាប់​ទសវត្សរ៍​មក​ហើយ ដែល​បាន​រាំង​ស្ទះ​ប្រទេស​ទាំង​ពីរ​មិន​ឲ្យ​ឈាន​ទៅ​សម្រេច​បាន​សន្ធិ​សញ្ញា​សន្តិភាព​នឹងគ្នា​ ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី ២ ជា​ផ្លូវការ​នោះ​ឡើយ។ នេះដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតី​រុស្ស៊ លោក វ៉្លាឌីមៀ ពូទីន និង​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​ជួប​ពិភាក្សា​គ្នា​នៅ​ឯ​ស្រុក​កំណើត​របស់​លោក អាបេ និង​នៅ​ទីក្រុង​តូក្យូ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ថ្មី​បំផុត ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក។

លោក ពូទីន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​លោក អាបេ ថា វា​គឺ​ជា​គំនិត​ក្មេង​ខ្ចី​មួយ​ដែលគិត​ថា អាច​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​នោះ។

ចំណែក​លោក អាបេ វិញ បាន​ថ្លែង​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ នឹង​នៅ​តែ​បន្ត បើទោះជា​ប្រឈម​នឹង​បញ្ហា​លំបាក​នៅ​ខាង​មុខ​ក៏​ដោយ។

អតីត​សហ​ភាព​សូវៀត បាន​ដណ្ដើម​កាន់​កាប់​កោះ​ចំនួន ៤ នៅ​ភាគ​ខាង​ជើង​នៃ​ឆ្នេរ​សមុទ្រ​ជប៉ុន នៅ​ក្នុង​ឆ្នាំ​១៩៤៥ ពោល​នៅ​ជិត​ចុងបញ្ចប់​នៃសង្គ្រាម​លោក​លើក​ទី ២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ