ពេជ្រ សោភា ថាសុខ​ចិត្ត​​ធ្លាក់កូដ ដើម្បី​ស្នេហា! ​

តារា​ចម្រៀង​ ពេជ្រ សោភា និង​​​លោក ​ឆឹម សក្កដា (ហ្វេសប៊ុក)

ខណៈដែល​​​មហាជន​ជា​ច្រើន​​​​បញ្ជាក់ថា​​ការ​ទម្លាយ​ចំណង​ស្នេហ៍​​​​រវាងតារា​ចម្រៀង​ ពេជ្រ សោភា និង​​​លោក ​ឆឹម សក្កដា ជា​តារា​សម្ដែង នឹងធ្វើអោយតារា​ស្រី​រូប​នេះ​​ប្រឈម​ធ្លាក់កូដ ពេជ្រ សោភា បានអះអាងថា​​​​​​​​​​​​​ខ្លួនសុខ​ចិត្ត​ប្រឈម​។

​ក្នុង​នោះ​​នាង​​ក៏ប្រកាស​​​​​នឹ​ងបើកចំហ​ពី​រឿង​ឯកជន​​​​​​ដោយ​មិនមានគោលការណ៍​លាក់​លៀ​មដូចគ្នានឹង​តារា​មួយចំនួន​នោះដែរ បើទោះជា​លទ្ធផល​​នៃ​ការ​បើកកកាយ​នឹង​មាន​លទ្ធផល​បែបណា។

ពេជ្រ សោភា និយាយ​ថា​គឺ​ជា​រឿង​​កម្រ​ដែល​​​តារា​សិល្បៈ​​សុខ​ចិត្ត​​បើកទម្លាយ​​​រឿង​រ៉ាវ​ស្នេហា​​ ​ក្នុង​ពេល​ទីផ្សារ​​សិល្បៈរបស់ខ្លួនមានការ​ប្រកួត​ប្រជែងខ្ពស់​។ ​នាង​ថា​​មានការ​មើលឃើញ​ជា​ច្រើនរួច​មក​ហើយថា ​​តារា​សិល្បៈអោយ​​តែ​បើកកកាយពី​រឿងស្នេហា ​​រមែង​ប៉ះ​ពាល់​​​​ប្រជាប្រិយភាព ដោយ​​បាត់​បង់​ការ​គាំទ្រ​​​ ដែល​ជា​ហេតុ​បណ្ដាលអោយ​​តារា​​ទាំង​នោះ​​​​​​សុខ​ចិត្ត​​​​​​​លាក់បាំង​។

​​​ក្នុង​នោះ​សូម្បីតែ​​រឿង​ឯកជន​ត្រូវ​បានទម្លាយ​​ទៅហើយ​ ក៏កម្រ​នោះដែរ​ដែលពួ​កគេ​​​​​​​​​​​ទទួលស្គាល់។ ​

​នាង​និយាយថា៖ ​​«​​​​​មិន​មែន​តារា​​​​​យើង​មិនចង់​និយាយ​ទេ ​​តែ​​ឃើញមក​ហើយ​គឺ​អោយតែ​​​បើកកាយ(​រឿង​ផ្ទាល់ខ្លួន) ច្រើនតែ​ធ្លាក់កូដ​ ត្រង់​​ហ្នឹង​ហើយដែល​​​​​​តារា​យើង​មិនច្រើន​​​​​​ក្លាហាន​​​ទទួលស្គាល់​!»។

យ៉ាងណាមិញ នាងថា​សម្រាប់រូប​នាង​មិនខ្លា​ចចំពោះការពិត​នោះ​​ទេ ដោយនាង​យល់​​ថា​​ការ​ប្រឹង​​​បិទ​បាំង​ គឺជា​រឿង​មួយ​​អាម៉ាសខ្លាំង​នៅ​ពេល​​​រឿង​រ៉ាវត្រូវ​បានទម្លាយ​នោះផង​។ នាងថា​តារា​​មួយចំនួនយល់ថា​​​​រឿង​រ៉ាវ​​ឯកជន គឺ​​​ជារឿង​អាថ៌កំបាំង និងមិនគួរ​ទម្លាយ​ឬ​ទទួលស្គាល់​ ប៉ុន្តែ​សម្រាប់រូបនាង​មិន​យល់​បែប​ហ្នឹង​នោះទេ ទើប​នាង​​​រមែង​ទទួលស្គាល់ជា​ហូរ​ហែដោយ​​​​​​មិនប្រើ​យុទ្ធសាស្រ្ត​បង្វែងដាន។

នាង​​​​​​​​​​និយាយថា​តាំង​ពី​ចូល​សិល្បៈ នាង​មិនចូលចិត្ត​ប្រកែក​នៅពេលការពិត​ត្រូវ​បាន​​បែកធ្លាយ​​នោះ​ទេ ​​ដោយសូម្បីតែ​រឿង​ភ្ជាប់​ពាក្យ​ ឬ​បែកគ្នា​វិញជាមួយ​​អាណិកជន​ទី​​១​នៅ​អាមេរិក​ ក៏​នាង​ទទួលស្គាល់ ហើយ​រឿង​លែង​ប្ដី​ចុង​ក្រោយ​ដែលមហាជន​​​ភាគច្រើន​យល់ថា​​នាង​​នឹ​ង​បិទបាំង​ដូច​គ្នាតារា​​​មួយចំនួន ក៏​នាង​បើកទូលាយ​​​។

នាង​​និយាយថា៖ ​«​សម្រាប់​ខ្ញុំ​បើ​គេ​មិនសួរ​​​ នោះ​មិន​ដឹងថា​​ប្រាប់អីមែន តែ​បើ​គេ​​ដឹង​ទៅ​ហើយ​​នៅលាក់គេអីទៀត និយាយទៅ​​​​​​​​​បើ​​គ្រាន់តែ​សារភាពឬ​ទទួលការពិត​​ហើយ​ធ្លាក់កូដ​តាម​ដំណើរ​ ​អត់ខ្វល់!»។ ​​​​

​ពេជ្រ សោភា ​បន្ត​​​​ថា​​​ដោយសារតែ​នាង​​​​ជា​តារា​ដែល​មាន​ទម្លាប់​​​​​មិន​បិទ​បាំង​អាថ៌កំបាំង​ផ្ទាល់ខ្លួន​នោះហើយ ​ទើប​នា​ងសម្រេចចិត្ត​​បើកកកាយ​រឿង​រ៉ាវ​​ឯកជនមួយថ្មី ពាក់ព័ន្ធ​នឹង​​ការ​បង្កើត​​ស្នេហា​ជាមួយ​​តារា​សម្ដែង​​​ ឆឹម សក្កដា ដែលផ្ទុយ​ពីតារា​មួយចំនួន​​​​​​​ប្រឹង​ប្រកែក។

បើទោះជា​នាង​​នៅតែ​ប្រើ​ពាក្យ​ថា​មិត្ត​ភ័ក្ត្រ​សំដៅ​ទៅ​​លើ​​​​​​​​​តារា​សម្ដែង​លោក ឆឹម សក្កដា ជា​មិត្ត​​​ល្អ ប៉ុន្តែ​ទង្វើនិង​ការ​ទទួលសា្គល់​គឺ​​នាង​​​​​​​​​បានសារភាពថា​​​​​បុរស​ម្នាក់នោះ​មានចំណែកសំខាន់​ក្នុងជីវិត​។

​នាងថា​​​​​​​​លោក ​​ឆឹម សក្កដា មិនខ្លាច​ធ្លាក់​​កូដ​​ព្រោះតែ​​ការ​លាត​ត្រដាង​ស្នេហានោះទេ ជាពិសេស​​​​​នៅ​ពេល​​​​បុរសដែល​នាង​ចាប់អារម្មណ៍​​​មានភាព​​​ក្លាហាន​​គ្រប់គ្រាន់។

នាង​ថា​ជា​រឿង​គួរសរសើរ​​​​​​​ដែលលោក ​​​​​​សក្កដា ប្រកាស​ថា​នាង​ជា​គូស្នេហ៍ ​​​​​​ដោយ​​មិនខ្លាច​ប៉ះ​ពាល់​ចំពោះ​​ការ​ប្រឈម​​លើ​ប្រជាប្រិយ​។ ត្រង់ចំណុច​ហ្នឹង​ហើយដែ​លនាង​ពេញចិត្ត​ទទួលស្គាល់ការពិត​​​​ដូចគ្នា ​ដើម្បី​​អោយ​​ផ្លូវចិត្ត​របស់​នាង​សប្បាយចិត្ត។

យ៉ាងណា​មិញនាង​ថា រវាង​នាងនិ​ងលោក ​ឆឹម សក្កដា ​មិនទាន់ស៊ីជម្រៅ​ដូជ​គ្នា​នឹង​គូស្នេហ៍​បេះ​មិន​ដាច់​​នៅឡើយទេ ​​បើទោះជា​នាង​ទទួលស្គាល់​​​រវាង​នាងនិង​លោក​​គឺ​លើស​ពីមិត្ត​ធម្មតា។ ​​នាង​​ថាសុខ​ចិត្ត​ធ្លាក់កូដ បើគ្រាន់តែ​​នាង​ទទួលស្គាល់ស្នេហា​ជាមួយ​បុរសម្នាក់ ហើយត្រូវមហាជន​​​​​​​​រិះគន់​​ រហូត​​​​​​​​​​​ថម​ថយនូវ​​​​​​ការ​គាំទ្រ​។

នាង​និយាយថា​៖ «​​​​​​ខ្ញុំគិតខុស​ពីគេ ​​​​​បើ​តារា​ម្នាក់នោះ គាត់មានសមត្ថភាព​​ ​គឺ​បញ្ហា​​​​​​​​​​គាត់មាន​​ស្នេហា ឬ​​​​បែកបាក់ស្នេហ៍អី​វា​មិនអាច​ដល់ថ្នាក់ធ្លាក់កូដទេ ចឹង​ហើយ​បាន​ខ្ញុំ​​​​​​​​​​នៅ​យល់ថា​ខ្ញុំ​អត់​គួរ​ខ្លាច​គ្រាន់តែ​រឿង​ហ្នឹង​​ទេ គឺ​ខ្ញុំ​ពេញចិត្ត​ទទួល​យក»។

នាងថា​​​លោក ​​ឆឹម សក្កដា គឺជា​បុរស​ដែល​នាង​ត្រូវ​ចិត្ត ហើយ​នាង​ក៏​មិនខ្លាច​ប្រកាស​ជា​សាធារណៈ​ពីទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួយ​គ្នា​​នោះទេ បើទោះជា​នាង​ថា​​សុំអោយ​ប្រើ​​​​​ពាក្យថា​មិត្ត​ល្អ​ ឬ​ជាមិត្ត​ភ័ក្ត្រ​សំដៅ​ទៅលើទំនាក់ទំនង​ជាមួយ​លោក​ សក្កដា​​។

​ជាមួយនឹងការ​ប្រកាស​នេះ​គឺ​​​​​​​យល់ថា​ ពេជ្រ សោភា ជា​តារា​​មានចិត្ត​ក្លាហាន​។ អ្វីដែលគេកត់សម្គាល់​គឺ​​រឿង​ឯកកជនដែល​បាន​ទម្លាយ​ចេញ មិនបានធ្វើអោយ​តារា​ស្រី​រូប​នេះ​ប៉ះ​ពាល់​​​​​​ទីផ្សារ​នោះទេ ជាពិសេស​បន្ទាប់ពីនាង​ផ្ទុះខ្លាំងជាមួយ​នឹង​បទ​ល្អ​ក្រោយចាប់​ដៃ​គូជាមួយ​ ​លោក​ ងួន ច័ន្ទ​ដាវីត ជាដៃគូចម្រៀង។

ពេជ្រ សោភា ​បញ្ជាក់ថា​សប្បាយចិត្តដែល​បទ​​​​​​​​ដែល​ប្រឹង​​ផលិតត្រូវ​បានទទួលស្គាល់​​​​​បណ្ដាក់​គ្នា ដូចជា​បទ​ ​«អូនទៅ​​ហើយ» ​និង​បទ​ «​ហុយ!ហុយ!» ​​នា​ពេលចុង​ក្រោយ។

​​​នាង​​ថា​​​​បើ​តារា​​​​ម្នាក់​ៗមានសមត្ថភាពគ្រប់គ្រាន់ នោះមិនគួរ​នឹង​ខ្លាច​ចំពោះ​​​​ការ​​ទម្លាយ​ចេញ​រឿង​ឯកជន​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ