អ្នកកាន់ពុទ្ធសាសនា៧នាក់រងការបាញ់សម្លាប់នៅមីយ៉ាន់ម៉ា

នគរបាល​មីយ៉ាន់ម៉ាបានថ្លែងថា ពួកគេបានបើកការបាញ់ប្រហារ ទៅលើហ្វូងអ្នកតវ៉ាជាជនជាតិភាគតិចកាន់សាសនាព្រះពុទ្ធនៅក្នុងរដ្ឋរ៉ាឃីនពេលដែលអ្នកទាំងនោះព្យាយាមតវ៉ាឡោមព័ទ្ធការិយាល័យរដ្ឋាភិបាល​កាលពីថ្ងៃអង្គារ។

របាយការណ៍សមត្ថកិច្ចបានបង្ហាញ ក្នុងហេតុការបង្ក្រាបដោយបាញ់កាំភ្លើងប្រើប្រាស់គ្រាប់ពិតនេះ បានបណ្តាល​ឲ្យជនជាតិភាគតិច​ចំនួន៧នាក់បានស្លាប់ និង ជាច្រើននាក់ផ្សេងទៀតរងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ត្រីពេទ្យ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP​។

ហេតុការណ៍បានកើតឡើងនៅពេលដែលជនជាតិភាគតិចកាន់សាសនាព្រះពុទ្ធប្រមាណ​៥០០០នាក់ប្រមូលផ្តុំក្នុងពិធីអ្នកជាតិនិយម នៅក្នុងទីក្រុង Mrauk U ជាទីក្រុងនៅភាគខាងជើង​នៅក្នុងរដ្ឋរ៉ាឃីន ហើយក៏ជារដ្ឋដែលមានការបង្ក្រាបខ្លាំងក្លាពីសំណាក់​យោធាលើជនជាតិភាគតិច។​

ទោះយ៉ាងណា គេមិនទាន់បានដឹងមូលហេតុច្បាស់លាស់ថា តើហេតុអ្វីនាំឲ្យមានការប្រមូលផ្តុំជាទ្រង់ទ្រាយធំ ហើយឈានដល់ការបង្ក្រាបនេះទេ។​

ប៉ុន្តែគេដឹងថា ជនជាតិភាគតិចជាច្រើននៅក្នុងរដ្ឋរ៉ាឃីន​គឺជាក្រុមជនក្រីក្រ រងផលប៉ះពាល់ និង ការគៀបសង្កត់ច្រើន​។ ការប៉ះទង្គិចនេះកើតឡើងស្របពេលដែល​រដ្ឋាភិបាលមីយ៉ាន់ម៉ាចាប់ផ្តើមសហការជាមួយបង់ក្លាដេសក្នុងការបញ្ជូនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចូលក្នុងប្រទេសមីយ៉ាន់ម៉ាវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ