មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវះកាត់ភ្នែកឡើងបាយឥតគិតថ្លៃ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសឲ្យសាធារណជនទៅទទួលការព្យាលបាលជំងឺភ្នែកឡើង​បាយ គឺពេទ្យនេះទទួលការវះកាត់ដោយឥតគិតថ្លៃ។​

តាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញផ្សាយនៅថ្ងៃទី១៧ខែកុម្ភៈបានឲ្យដឹងថា ការព្យាលបាលដោយឥតគិតថ្លៃនេះ មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧។​

បើតាមទស្សនាវដ្តីសុខភាពឲ្យដឹងថា ជំងឺភ្នែកឡើងបាយ គឺជាការវិវត្តន៍នូវស្នាមសបាំងកញ្ចក់ភ្នែក​ដោយមិនមានការឈឺចាប់ទេ ប៉ុន្តែជំងឺនេះធ្វើឲ្យអ្នកជំងឺពិបាកមើលហើយ វាអាចវិវត្តន៍បណ្តាលឲ្យពិការភ្នែកទាំងស្រុងទៀតផង បើមិនទទួលបានការព្យាបាលត្រឹមត្រូវ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ