ក្រសួង​បរិស្ថាន​នឹង​អភិវឌ្ឍន៍​តំបន់អារ៉ែងទៅជាកន្លែងទេសចរណ៍ធម្មជាតិ​

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧​ ម៉ោង 12:18 PM | បរិស្ថាន | 0 | 5607 សកម្មជន​ធ្វើ​យុទ្ធនាការ​ការ​ពារ​បរិស្ថាន​​នៅ​តំបត់​អារ៉ែង​(រូបភាពពី​ចលនា​មាតា​ធម្មជាតិ​)

មន្ត្រី​ក្រសួង​បរិស្ថាន​ថា​​ក្រសួង​នឹង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​តំបន់​អា​រ៉ែង ដើម្បី​អភិវឌ្ឍន៍តំបន់​នោះ​ឱ្យ​ក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​។

លោកសៅ សុភាព​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​នេះ​ថា ក្រសួងគាំ​ទ្រ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​នៅ​តំបន់អារ៉ែង​ ហើយ​​ក្រសួង​នឹង​ធ្វើការ​ត្រួតពិនិត្យ​លើ​លទ្ធភាព តំបន់​នោះដើម្បីអភិវឌ្ឍន៍។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោកបានបញ្ជាក់ថាក្រសួង​នៅ​មិន​ទាន់ អាច​ដឹង​ថា​​នឹងអភិវឌ្ឍន៍ តំបន់អារ៉ែងឱ្យ​ក្លាយ​ជាតបន់អេកូ​ទេស​ចរណ៍ធម្មជាតិ​បែប​សហគមន៍ ឬ​វិនយោគ​ដោយ​ក្រុមហ៊ុន​ឯកជននៅឡើយ​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា​«ការងារនៅអារ៉ែងនេះគឺយើងអត់មានអីត្រូវធ្វើអត្ថា​ធិប្បាយច្រើនទេសម្តេចគាត់ឱ្យទិសដៅ ឬក៏គោលការគឺថាយើងមិនអភិវឌ្ឍន៍វារីអគ្គិ​សនីទេអាហ្នឹងបញ្ជាក់កាលពីម្សិលម៉ិញឡើងវិញ ហើយយើងនឹងពិនិត្យទៅតាមលទ្ធភាពជាក់ស្តែង និងជំរុញ​ និងលើកទឹកចិត្តឱ្យមានការវិនិយោគទេសចរណ៍ធម្មជាតិ វាបែបយ៉ាង​មេចៗ គឺយើងមិនទាន់បានសិក្សាលំអិតនោះទេ វាមានលក្ខណៈច្រើន តើយើងធ្វើទេសចរណ៍ធម្មជាតិកម្រិតសហគមន៍មួយការវិនយោគដោយផ្នែកឯកជន ដែលយើងហៅផ្នែកអេកូទេសចរណ៍ឬ ទេសចរណ៍ធម្មជាតិយើងនឹងពិនិត្យទៅខាងមុខទៀត​ »

ការ​លើក​ឡើង​ដូច្នេះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ ពេញ​​អង្គ​គណៈ​រដ្ឋ​​មន្ត្រី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧​ម្សិល​មិញ​​ថា ​តំបន់​អារ៉ែង​មិន​ត្រូវ​ធ្វើ​វា​រីអគ្គិសនី​ទេ តែ​ត្រូវ​ធ្វើ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ​។

គួរ​បញ្ញាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅនេះមានសកម្មជនបរិស្ថានដែលប្រឆាំងនឹងការ សង់ទំនប់វារីអគ្គិ​សនីនៅស្ទឹងអារ៉ែងត្រូវបានឃាត់ខ្លួន រីឯលោក អេឡិចស្ថាបនឹកអង្គការ មាតាធម្មជាតិ ដែលមិនគាំទ្រកា​រសង់ទំនប់អគ្គិ​សនីនោះ ក៍ត្រូវបានបណ្តេញចេញ ពីកម្ពុជា ដែរ៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required