រថយន្តផលិតដោយចិនត្រូវបានកូរ៉េខាងជើងយកទៅដឹកមីស៊ីល​

កូរ៉េខាងជើងបានប្រើប្រាស់ រថយន្តដែលផលិតដោយចិន សម្រាប់ដឹកគ្រាប់មីស៊ីល នៅក្នុងក្បួនយោធាកាលពីចុងសប្តាហ៍មុន ដោយបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ ដែលចំណុចនេះពិបាកក្នុងការជំរុញឲ្យអង្គការសហប្រជាជាតិ​ដាក់ទណ្ឌលើរដ្ឋឯកោមួយនេះ។​

កាលពីថ្ងៃសៅរ៍ក្បួនទ័ពសម្រាប់ខួប១០៥ឆ្នាំនៃការចាប់កំណើតរបស់ស្ថាបនិកកូរ៉េខាងជើង​លោក Kim Il Sung គឺមានការបង្ហាញមីស៊ីលបាញ់ពីនាវាមុជទឹកចំនួន​៦ ហើយជាលើកដំបូងដែលកូរ៉េខាងជើងបានយករថយន្តដែលផលិតដោយរោងចក្រនៅចិនប្រើ ហើយបានបង្ហាញឲ្យពិភពលោកបានឃើញ។​

រូបភាពបានបង្ហាញ និមិត្តសញ្ញាក្រុមហ៊ុន​ Sinotruk របស់ចិន ដែលកូរ៉េខាងជើងយកទៅប្រើសម្រាប់ដឹកគ្រាប់មីស៊ីល។​

កាលពីឆ្នាំមុន ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កូរ៉េខាងជើងបានប្រើប្រាស់​ រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុនចិន​ Sinotruk HOWO សម្រាប់ប្រើក្នុងការដឹកាំកាំភ្លើងធំ។​

បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន​ Sinotruk ថ្លែងនៅថ្ងៃអង្គារនេះថា គាត់មិនបានដឹថា រថយន្តដែលផលិតដោយក្រុមហ៊ុនរបស់លោក​ត្រូវបានប្រើប្រាស់ក្នុងក្បួនទ័ពរបស់កូរ៉េខាងជើងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ