គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ស្លាប់មនុស្សអស់១២នាក់​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 10:25 AM | សន្ដិសុខ | 0 | 2485

របាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ២៦លើក បណ្តាលឲ្យមនុស្សស្លាប់១២នាក់ និងរងរបួស៤៧នាក់។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា គិតចាប់ពីម៉ោង​១៤ និង ០០នាទីថ្ងៃទី១៦ដល់ម៉ោង១៤និង ០០នាទីថ្ងៃទី១៧មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន​២៦លើក ក្នុងនោះបានធ្វើអ្នកដំណើរចំនួន​១២នាក់បានស្លាប់គឺក្នុងចំណោមទាំងស្លាប់ប្រុសទាំង១២នាក់។​

មូលហេតុគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ មិនគោរពនិមិត្តសញ្ញាចរាចរណ៍ និង បើកបរក្នុងស្ថានភាពស្រវឹងជាដើម។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ខែមេសា បានបណ្តាលឲ្យខូចខាតយានយន្តសរុប៤៣គ្រឿង៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required