ចិនប្រកាសបើកទូលាយដល់ក្រុមហ៊ុនផលិតរថយន្ត

ចិននឹងប្រកាសបើកឲ្យក្រុមហ៊ុនផលិតរថយន្តដែលមានម្ចាស់ជាជនបរទេស អាចបើកដំណើរការនៅក្នុងប្រទេសនេះបាននៅឆ្នាំ២០២២។​

ចិនគឺជាប្រទេស ដែលមានទីផ្សារតម្រូវការរថយន្តច្រើនជាងគេនៅលើពិភពលោក​។ ការប្រកាសផែនការនេះឡើង គឺបន្ទាប់ពីចិននិងអាមេរិកប្រឈមមុខដាក់គ្នាក្នុងការធ្វើពាណិជ្ជកម្ម។​

សហរដ្ឋអាមេរិក​បានហៅការប្រកាសរបស់ចិនថា ជាការបង្ខំឲ្យចែករំលែកបច្ចេកវិទ្យា ដែលកំពុងមានសក្តានុពលខ្លាំង។​នេះបើតាមសារព័ត៌មាន​BBC។​

អ្នករៀបចំផែនការរបស់រដ្ឋចិន​ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ការដាក់ផែនការថ្មីនេះ ដើម្បីលុបចោលគម្លាតរបស់ក្រុមហ៊ុនផលិតអគ្គិសនី និងក្រុមហ៊ុនផលិតរថយន្តនៅក្នុងឆ្នាំ២០១៨ សម្រាប់អ្នកផលិតរថយន្តនៅឆ្នាំ២០២០ និងបើកទីផ្សាររថយន្តឲ្យទូលាយនៅឆ្នាំ២០២២។​

ចិនបានដាក់ចេញការរឹតបន្តឹងលើក្រុមហ៊ុនផលិតរថយន្តបរទេសកាលពីឆ្នាំ១៩៩៤ ដែលក្រុមហ៊ុនបរទេសមិនអាចមានភាគហ៊ុនលើសពី៥០%នៃដៃគូនៅក្នុងស្រុក។​

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ