រដ្ឋាភិបាលយោធាថៃ​ព្រមានលុប​គម្រោង​បោះឆ្នោត​នៅឆ្នាំក្រោយចោល​

នាយករដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha (រូបភាពពី Bangkok Post)

របបយោធាថៃបានប្រកាសថា កាលបរិច្ឆេទនៃការបោះឆ្នោតថ្នាក់ជាតិសម្រាប់ឆ្នាំក្រោយអាចនឹងត្រូវលុបចោលវិញ បើសិនជាសេចក្តីព្រាងនៅរដ្ឋធម្មនុញ្ញថ្មីដាក់ធ្វើប្រជាមតិនៅថ្ងៃទី៧ខែសីហាខាងមុខមិនទទួលបានការគាំទ្រ។

ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan ថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា បើសិនជាសេចក្តីព្រាងរដ្ឋធម្មនុញ្ញមិនទទួលការគាំទ្រពេលធ្វើប្រជាមតិនោះ នាយករដ្ឋមន្ត្រី Prayut Chan-o-cha នឹងមិនដាក់ចេញកាលបរិច្ឆេទថ្ងៃបោះឆ្នោតទេ ហើយក្រុមយោធានៅតែបន្តគ្រប់គ្រងអំណាច ដើម្បីបន្តរៀបចំរដ្ឋធម្មនុញ្ញមួយឲ្យបាន។នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍។

លោក Prawit ថ្លែងថានៅពេលដែលសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅពេលបោះឆ្នោតប្រជាមតិមិនទទួលបានការគាំទ្រនោះ នាយករដ្ឋមន្ត្រី Prayut នឹងប្រគល់អំណាចរបស់លោកជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ ដើម្បីកំណត់គណៈកម្មការថ្មីព្រាងរដ្ឋធម្មនុញ្ញមួយទៀត។

កាលពីថ្ងៃចន្ទ ឧត្តមសេនីយ៍ លោក Prawit ថ្លែងថាពេលដែលសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីបរាជ័យនោះនឹងកើតមានបញ្ហាប្រឈមដាក់គ្នាជាថ្មី។

លោកបញ្ជាក់ថា៖ តើខ្ញុំត្រូវលាលែងពីតំណែង? ទេ!គឺនៅនៅតែបន្តកាន់តំណែង ដើម្បីរក្សាសន្តិសុខនៅក្នុងប្រទេស ខ្ញុំមិនគំរាមកំហែងដើម្បីបន្តអំណាចទេ គឺនៅក្នុងករណីសេចក្តីព្រាងរដ្ឋធម្មនុញ្ញត្រូវបានមហាជនបដិសេធ

តាមគម្រោងរដ្ឋាភិបាលយោធាថៃធ្លាប់សន្យាថានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅខែកញ្ញាឆ្នាំ២០១៧ ប៉ុន្តែដោយសារភាពចម្រូងចម្រាស់នៃសេចក្តីព្រាងរដ្ឋធម្មនុញ្ញនោះកាលបរិច្ឆេទនៃការបោះឆ្នោតថ្មីនៅមិនទាន់អាចយកជាការបាននៅឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ