មន្ត្រីជាន់ខ្ពស់ចិនសន្យាស្តាប់រាល់​ការទាមទាររបស់សកម្មជននៅហុងកុង

(រូបភាពពី AFP)

មន្ត្រីជាន់ខ្ពស់របស់រដ្ឋអំណាចចិនមួយរូបបានថ្លែងថា លោកស្តាប់រាល់ការទាមទាររបស់អ្នកនយោបាយនៅហុងកុង ក្នុងដំណើរការនៃការសម្របសម្រួល ខណៈពលរដ្ឋនៅហុងកុងកំពុងធ្វើសកម្មភាពប្រឆាំងការគាបសង្កត់របស់រដ្ឋអំណាចទីក្រុងប៉េកាំង។

ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោក Zhang Dejiang ប្រធានគ្រប់គ្រងផ្នែកនីតិបញ្ញត្តិនៃគណបក្សកុម្មុនីស្តចិនបានចាប់ផ្តើមនៅលើទឹកដីហុងកុងកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមសារព័ត៌មានChannel News Asia។

លោកបានទៅដល់ព្រលានយន្តហោះនៅហុងកុងកាលពីរសៀលម្សិលមិញ ហើយបានជួបជាមួយមេដឹកនាំហុងកុងលោក Leung Chun-ying។ នៅក្នុងសុន្ទរកថាខ្លីមួយរបស់លោកនៅលើផ្លូវថ្នល់ដោយបញ្ជាក់ថា លោកស្តាប់និងពិនិត្យលើទិដ្ឋភាពនយោបាយ ស្តាប់រាល់ការលើកឡើងពីដំណើរជីវិត  ការស្នើឡើង និងការទាមទារអ្វីមួយ ហើយនឹងគោរពអនុវត្តទីតាមគោលនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំពីរ។ លោក Zhang ចង់សំដៅទៅលើប្រព័ន្ធពាក់កណ្តាលស្វយ័តលើការគ្រប់គ្រងដែនដីហុងកុងតាំងពីរអង់គ្លេសប្រគល់ដែនដីនេះឲ្យចិនគ្រប់គ្រងវិញកាលពីឆ្នាំ១៩៩៧។

ការធ្វើដំណើរទស្សនកិច្ចរបស់លោក Zhang ទៅហុងកុងនេះ ដើម្បីសម្រុះសម្រួលបញ្ហាខណៈប្រជាពលរដ្ឋហុងកុងកំពុងខឹងសម្បារចំពោះរដ្ឋអំណាចទីក្រុងប៉េកាំងគាបសង្កត់លើពួកគេ ហើយចលនាទាមទារយកឯករាជ្យកំពុងស្ទុះឡើងខ្លាំងក្លា។

លោក Zhang Dejiang ធ្វើដំណើរទៅកាន់ទឹកដីហុងកុងនេះប្រឈមនឹងការតវ៉ាប្រឆាំងរូបលោកច្រើនពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ។ សមត្ថកិច្ចនិងរបាំងជាច្រើនត្រូវបានដាក់ពង្រាយនៅតាមគោលដៅដែលមន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះទៅបំពេញទស្សនកិច្ច។

សមាជិកនាក់គណបក្សដែលគាំទ្រលទ្ធិប្រជាធិបតេយ្យគឺគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យសង្គមត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញ បន្ទាប់ពីពួកគេលើកបដាតវ៉ាប្រឆាំងលោក Zhang Dejiang៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ