គណបក្សថ្មីមួយថាមិនចែកលុយនិងសារ៉ុងឲ្យពលរដ្ឋដើម្បីបានជាប់ឆ្នោតទេ

មន្ត្រីរបស់គណ​​បក្សប្រ​ជាធិបតេយ្យមូលដ្ឋាន អះអាងបែបបញ្ឆិតបញ្ឆៀងថា យុទ្ធនាការឃោសនារក​សំ​ឡេ​ងឆ្នោត នៅពេល​ខាងមុ​ខនេះ​ សារនយោបាយសម្រាប់ទាក់ទាញ គឺជំរុញការអភិវឌ្ឍភូមិ ឃុំគំរូ ដោយ​ថា​មិ​ន​​​ចុះ​ចែក​លុយ ​​សារ៉ុ​ង ឬប៊ីចេងដូចគណបក្សមួយចំនួនទេ។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានី​ភ្នំពេ​ញ នៅព្រឹកថ្ងៃទី១៨ឧសភានេះ ក្រោ​យជួប​ស​កម្មជន​រួច ប្រធានកម្មវិធីអភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន លោក យង់ សាំងកុមារ លើកឡើ​ងថា ក្នុងយុទ្ធ​នា​​ការ​រក​សំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ លោកថា គណបក្ស​របស់លោក នឹ​ង​មិន​ចុះចែក​ លុយ ឬអំណោយនានា ដល់ប្រជាពលរដ្ឋទេ។

លោក យង់ សាំងកុមារ បន្តថា គណបក្សនេះ នឹងបង្ហាញគោលនយោបាយសំខាន់ៗ៥ចំនុច ដែល​លោក​ថា ដើម្បីជំរុញដ​ល់​កា​​រ​អភិវឌ្ឃភូមិ ឃុំ គំរូ និងអភិបាលកិច្ចល្អ។

បើតា​មលោក យង់ សាំងកុមារ ឃុំ គំរូ មានគ្រូពេទ្យល្អ គ្រូបង្រៀនល្អ កសិកម្មកល្អ  និងនគរបាលល្អ ដែល​លោ​​កគិតថា កត្តាទាំង៥នេះ នឹងជួយអភិវឌ្ឍភូមិឃុំ ដោយតម្លាភាព ឆ្លើយតបនឹងតម្រូវការរបស់​ពលរដ្ឋ​​នៅថ្នាក់មូលដ្ឋាន។

លោកថា៖ «អញ្ចឹងរឿងការធ្វើឲ្យមន្ត្រីជំនាញគ្រប់គ្រាន់ធ្វើការបម្រើប្រជាពលរដ្ឋនេះ គឺមិនជាបញ្ហាទេ។  ប​ញ្ហា​ទៅត្រង់ថា ទាមទារឲ្យមានការដឹក​នាំល្អ ហើយគណបក្ស​ប្រជាធិបតេយ្យមូ​លដ្ឋាន ធា​នាឲ្យមានមេ​ឃុំ​ល្អក្នុ​ង​ស​ហគម​ន៍ល្អ ដើម្បីធ្វើការលើកស្ទួយគុណភាព សេវាសាធារណៈ ធ្វើម៉េចធា​នាឲ្យ​មនុស្ស​ទាំង​ប្រាំក្រុម ហ្នឹង​ធ្វើ​ការបម្រើប្រជាពលរដ្ឋ»

មន្ត្រីមួយរូបទៀត គឺលោក អ៊ួន សុផល បានអះអាងដែរថា ការចុះចែកអំណោ​យ ឲ្យពលរ​ដ្ឋ​ លោក​ថាជួ​យ​ពលរដ្ឋបាន តែមួយរយៈពេលខ្លីប៉ុណ្ណោះ។

ប៉ុន្តែលោកថា បើផ្តល់មន្ត្រីជំនាញ ចុះទៅបង្រៀនកសិករ ឲ្យចេះ​ធ្វើ​កសិកម្មបែបបច្ចេកទេស បានទិ​ន្នផ​ល​ខ្ព​ស់ លោកថា អាចជួយលើកស្ទួយជីវភាពពលរដ្ឋ បានយូអង្វែង។

លោកថា៖ «អញ្ចឹងខ្ញុំបានគិតរួចហើយថា គណបក្សផ្សេងនឹងឲ្យលុយ មិនលើសពី១០ម៉ឺនទេក្នុងមួយគ្រួសារ ទាំ​ងថ្លែ​សារ៉ុង ប៊ីចេង អីទាំងអស់។ អញ្ចឹងគាត់ក្នុង៥ឆ្នាំ គាត់បានតែ១០ម៉ឺនទេ។ នៅពេល​ដែលបាន១០ម៉ឺន​ គា​ត់​បម្រើ​គេ៥ឆ្នាំ ធ្វើឲ្យឱកាសអ្នកដែលឲ្យលុយហ្នឹង គ្រប់គ្រងផលប្រយោជន៍ពីអ្នកទទួលលុយហ្នឹង រយៈ​៥ឆ្នាំ»

បើ​ទោះ​បីជាការលើកឡើងនេះ មន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនបានបញ្ចេញឈ្មោះ គណប​ក្ស​ណាក៏ដោយ ប៉ុន្តែកន្លងទៅ គេសង្កេតឃើញថា ជារឿយៗមន្ត្រីគណបក្សប្រជានជនកម្ពុជា ដែលកំពុង​គ្រប់​គ្រ​ង​អំ​ណាច តែងចុះជួបអ្នកគាំទ្រ ភ្ជាប់ទៅជាមួយ នឹងការលើកទឹកចិត្តតាមរយៈផ្តល់លុយកាក់ និង​សា​រុង ប៊ីចេង មួយចំនួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហាក់មិនចាប់អា​រម្មណ៍ទៅនឹ​ងការលើក​ឡើង​នេះ​ទេ លោក​អះអាងបែបនេះថា៖ «អាហ្នឹងជារឿងផ្ទៃក្នុងរបស់គាត់ទេ យើងអត់មានជាមតិស្អីទេ ជាគោលន​យោបា​យផ្ទាល់ខ្លួនរបស់គាត់ ។អញ្ចឹងបើគាត់ដាក់ហើយវាទាក់ទាញនឹងសំណូមពរ របស់ប្រជាប្រជាពលរដ្ឋ ទៅតាមសំ​ណូ​មពររបស់គាត់ទៅវាមានអី វាមានអី។យើងអត់មានសិទ្ធិអីទៅរារាំងគេ ពីការដាក់ចេ​ញគោល​នយោបាយអីទេបាទ»

ទោះជាយ៉ាងណា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា បើទោះបីកម្ពុជា បានបោះ​ឆ្នោតជ្រើ​សរើ​​ស​ក្រុ​មប្រឹក្សាឃុំ សង្កាត់ ច្រើនអាណត្តិមកហើយ ក៏ដោយ ប៉ុន្តែលោកថា  រដ្ឋាភិបា​លមិនទាន់ បាន   ប​ង្ហា​ញភូមិឃុំ ណាមួយ បានក្លាយជាភូមិគំរូ មានគ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អ និងនគរបាលល្អ ប្រ​ចាំ​មូល​ដ្ឋាន ​ជាការឆ្លើយតបនិងតម្រូវការរបស់ប្រជាកសិ​ករនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ